ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យចំពោះរបៀងសេដ្ឋកិច្ច

(VOVWORLD) -នាល្ងាចថ្ងៃទី២២ វិច្ឆិកា នៅទីក្រុង Hai Phong ភាគខាងជើងវៀតណាម សន្និសីទសហប្រតិបត្តិការរបៀងសេដ្ឋកិច្ច នៃខេត្តក្រុងចំនួន ៥ គឺ Lao Cai - ហាណូយ - Hai Phong - Quang Ninh (វៀតណាម) និង Yunnan (ចិន) លើកទី ៨ ដោយប្រធានបទ “ជំរុញកិច្ចសហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍន៍”។
ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យចំពោះរបៀងសេដ្ឋកិច្ច  - ảnh 1ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យចំពោះរបៀងសេដ្ឋកិច្ច  

នាល្ងាចថ្ងៃទី២២ វិច្ឆិកា នៅទីក្រុង Hai Phong ភាគខាងជើងវៀតណាម សន្និសីទសហប្រតិបត្តិការរបៀងសេដ្ឋកិច្ច នៃខេត្តក្រុងចំនួន ៥ គឺ Lao Cai - ហាណូយ - Hai Phong - Quang Ninh (វៀតណាម) និង Yunnan (ចិន) លើកទី ៨ ដោយប្រធានបទ “ជំរុញកិច្ចសហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍន៍”។ នៅក្នុងស្និសីទនេះ ភាគីនានាបានពិភាក្សា និងឯកភាពទៅលើខ្លឹមសារសហប្រតិបត្តិការនាពេលខាងមុខ ដូចជា៖បន្តជំរុញជំនួបប្រាស្រ័យ ផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាប់ថ្នាក់  បង្កើនការចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ជាដើម។ ភាគីទាក់ទិននានានឹងខិតខំប្រឹងប្រែងថែមទៀតក្នុងកាអនុវត្តឲ្យបានល្អនូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូនភ្ញៀវទេសចរណ៍ និងទំនិញពី Kunminh ដល់ Hai Phong ហើយស្នើឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរឆាប់អនុញាត្តិលើការស្រាវជ្រាវជំរុញការបើកជើងរថយន្តដឹកជញ្ជូនភ្ញៀវ និងទំនិញតាមផ្លូវគោកអន្តរជាតិ និងផ្លូវអាកាស។

ខេត្ត និងក្រុងចំនួន ៥ បានឯកភាពជំរុញពាណិជ្ជកម្មទ្វេភាគីប្រកបដោយនិរន្តរភាព បន្តអភិវឌ្ឍន៍ និងពង្រីកការនាំចេញ នាំចូលនូវទំនិញដែលភាគីទាំងពីរមានប្រៀបខ្លាំង។ ភាគីទាក់ទិននានាបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល និងទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ