ដោះស្រាយអោយសមស្របរវាងការអភិរក្ស ពង្រីកតំលៃបេតិកភ័ណ្ឌវប្បធម៌ជនជាតិជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម

21 មេសា 2017 - 16:39:09

ដោះសរាយអោយសមសរបរវាងការអភរកស ពងរកតលៃបេតកភណឌវបបធមជនជាតជាមយការអភវឌឍនសេដឋកចច សងគម hinh 0
ដោះស្រាយអោយសមស្របរវាងការអភិរក្ស ពង្រីកតំលៃបេតិកភ័ណ្ឌវប្បធម៌ជនជាតិជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម

(VOV)_នារសៀលថ្ងៃទី២០ មេសា​នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក​ Tran Dai Quang បានមានជំនួបប្រាស្រ័យជាមួយតំណាងចំនួន១២២រូប​ជាបណ្ដាព្រឹទ្ធាចារ្យ មេភូមិ សិប្បករ និងជនមានកិត្យានុ ភាពក្នុងជនរួមជាតិ​ជា​ជនជាតិភាគតិច តំបន់ព្រំដែន នៅខេត្តព្រៃភ្នំចំនួន១៥ភូមិភាគខាង ជើង វៀត​ណាម។នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវា​វប្បធម៌បណ្ដាជន ជាតិ វៀតណាម( ថ្ងៃទី១៩មេសា)។

          ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានលើក​ច្បាស់​ថា​៖ ក្នុងសមិទ្ធផលធំធេងដែលប្រទេសជាតិទទួលបាននេះគឺមានការរួមវិភាគទានយ៉ាងសកម្ម និងប្រសិទ្ធភាពពីជនរួមជាតិជាជនជាតិភាគតិច ដែលក្នុងនោះមាន​បណ្ដាព្រឹទ្ធាចារ្យ មេភូមិ សិប្បករ និងអ្នកមានកិត្យានុភាពក្នុងជនរួមជាតិជាជនជាតិភាគតិច។ ប្រធានរដ្ឋ លោកTran Dai Quang ក៏បានលើកច្បាស់​នូវភារកិច្ច​កិច្ចការជនជាតិ ក៏ដូចជាការអភិរក្សអត្តសញ្ញាណវប្បធម៌វិសេសដោយឡែក ​ជាភារកិច្ចដ៏ធ្ងន់ធ្ងរ  ទាមទារអោយគ្រប់ក្រសួង ស្ថាប័នត្រូវជ្រួតជ្រាបនិងអនុវត្ត​តាមសេចក្តីសម្រេចចិត្ត សារចរប្រកប ដោយ ប្រសិទ្ធភាពរបស់បក្ស រដ្ឋអំពីការងារជនជាតិនិងគោនយោបាយជនជាតិ៖

          “ ខ្ញុំមានគោលបំណងថា៖គ្រប់ក្រសួង ស្ថាប័នមជ្ឈឹម បន្តយកចិត្តទុកដាក់ ​វិនិយោគនិងជួយឧបត្ថម្ភបណ្ដាខេត្តជាប់ព្រំដែន ព្រៃភ្នំ។ យើងត្រូវប្រមូលផ្តុំកម្លាំងរបស់ប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូល ដើម្បីអភិរក្ស ពង្រីកតំលៃវប្បធម៌ជនជាតិប្រពៃណី។”

          ប្រធានរដ្ឋ លោកTran Dai Quang មានគោលបំណងថា៖រដ្ឋអំណាចតំបន់​ត្រូវដោះស្រាយអោយ សមស្របការងារអភិរក្ស ពង្រីកតំលៃវប្បធម៌ជនជាតិ​ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច លើកតម្កើងតំលៃវប្បធម៌ជនជាតិ​ រួមចំណែកបង្កើនកម្លាំង​ផែនមហាសាមគ្គីជាតិ៕

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVworld)-នារសៀលថ្ងៃទី២៤មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក Masagos Zulkifli

អានបន្ថែម