ទីក្រុងហាណូយដាក់គោលដៅទទួលបានភ្ញៀវទេសចរចំនួន២៣លាននាក់ក្នុងឆ្នាំ២០១៧

12 មករា 2017 - 15:25:51

(VOVworld)- ទីក្រុងហាណូយដាក់គោលដៅទទួលបានភ្ញៀវទេសចរចំនួន២៣
លាននាក់ក្នុងឆ្នាំ២០១៧។ គោលដៅនេះត្រូវបាននាំចេញនៅក្នុងសន្និសីទអនុវត្ត
 ភារកិច្ចអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងហាណូយសម្រាប់ឆ្នាំ២០១៧នារសៀលថ្ងៃទី
១១ ខែមករា។ ដើម្បីអនុវត្តប្រកបដោយជោគជ័យគោលដៅនេះ ផ្នែកទេសចរ
ណ៍របស់ ទីក្រុងហាណូយ គប្បីជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យ
ទេសចរណ៍ ក្នុងនិងក្រៅប្រទេស។ ស្តីពីបញ្ហាផ្សព្វផ្សាយនិងពន្លឿនទេសចរណ៍
លោក Tran Duc Hai នាយករងមន្ទីរទេសចរណ៍ហាណូយបានឲ្យដឹងថា៖

        “ឆ្នាំ២០១៧ មន្ទីរទេសចរណ៍ហាណូយបន្តកសាងផែនការឃោសនា ផ្សព្វ​
ផ្សាយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស។ ទន្ទឹម
 ជាមួយគ្នានោះ រៀបចំសកម្មភាពពន្លឿនទេសចរណ៍ ចូលរួមផ្សារណាត់ទេសចរណ៍
អន្តរជាតិនានា។​ជាពិសេស វិនិយោគលើមូលដ្ឋានសំភារៈ កសាងហេដ្ឋារចនាសម្ព័ន្ធ
 ព្រមៗគ្នា សំដៅជម្រុញការអភិវឌ្ឍន៍វិស័យទេសចរណ៍និងសេវាកម្មទេសចរណ៍”៕

ស័យជាពិសេសគឺវិស័យកសិផល ចំណីអាហារ  សំភារៈសំណង់និងស្បែកជើង
ជាដើម៕

ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island

ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាតិជាភាសាបរទេសនៃវិទ្យុសម្លេងវៀត ណាមទទួលបានសំបុត្រនិង email ចំនួន ២១៣ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៤០ លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយ ជាភាសាខ្មែរនឹងឆ្លើយសំណួររបស់លោក Khambeng Inthavong មិត្តអ្នកស្តាប់ មកពីឡាវដែលមានគោលបំណងស្វែងយល់បន្ថែមអំពីបណ្ដាទីកន្លែងថូតខ្សែភាពយន្ត Kong: Skull Island នៅវៀតណាម។

អានបន្ថែម