និន្នាការគោលនយោបាយចំពោះសេដ្ឋកិច្ចជាគ្រឹះមូលដ្ឋាន

(VOVWORLD) - នាថ្ងៃទី១ ខែសីហា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម(VCCI)សហការជាមួយសម្ព័ន្ធសមាគមពាណិជ្ជកម្មអេឡេកត្រូ និចវៀតណាម (VECOM) រៀបចំកិច្ចសន្ទនា “និន្នាកាគោលនយោបាយចំពោះសេដ្ឋ កិច្ចជាគ្រឹះមូលដ្ឋាន”។
និន្នាការគោលនយោបាយចំពោះសេដ្ឋកិច្ចជាគ្រឹះមូលដ្ឋាន - ảnh 1 កិច្ចសន្ទនា “និន្នាកាគោលនយោបាយចំពោះសេដ្ឋកិច្ចជាគ្រឹះមូលដ្ឋាន”

ព្រឹត្តិការណ៍នេះបានទាក់ទាញការយកចិត្តទុកដាក់របស់អ្នកជំនាញខាងសេដ្ឋកិច្ចនិងច្បាប់ជាច្រើនកុះករ រួមទាំងអ្នកគ្រប់គ្រងនិងតំណាងសម្ព័នសមាគម សហគ្រាសនានាផងដែរ។ មតិរបស់វាគ្មិននៅក្នុងកិច្ចសន្ទនានេះសុទ្ធសឹងតែអះអាងថា ដល់ពេលគប្បីមានទស្សនវិស័យឥតងាករេនិងច្បាស់លាស់អំពី រូបសណ្ឋានសេដ្ឋកិច្ចជាគ្រឹះមូលដ្ឋាន។ អគ្គលេខាធិការ VECOM លោក Tran Trong Tuyen បានបញ្ជាក់ថារូបសណ្ឋានសេដ្ឋកិច្ចជាគ្រឹះមូលល្ឋានបានអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លានៅលើពិភពលោកនិងនៅវៀតណាម។ នាបច្ចុបន្នវិស័យនេះកំពុង ទទួលបាននូវការគាំទ្រនិងការវាយតំលៃយ៉ាងសកម្មនៃភាគីពាក់ព័ន្ធនានាដោយផ្អែកទៅលើផលប្រយោជន៍ដែលគ្រឹះមូលដ្ឋាននាមកឲ្យផងដែរ មានជាអាទិ៍ ការបង្កើន ទិន្នផល កាត់បន្ថយចំណាយ បង្កើតទីផ្សារថ្មីជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ