នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គនាយកក្រុមហ៊ុន Hyundai Motor(កូរ៉េខាងត្បូង)

21 មេសា 2017 - 16:41:16

នាយករដឋមនតរលោក nguyen xuan phuc ជបសនទនាជាមយអគគនាយកករមហន hyundai motor(ករេខាងតបង)  hinh 0
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គនាយកក្រុមហ៊ុន Hyundai Motor(កូរ៉េខាងត្បូង)

          (VOV)_នារសៀលថ្ងៃទី២០ មេសា​នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀតណាម លោក  Nguyen Xuan Phuc បានជួបសន្ទនាលោក ​S.K.Han​ អគ្គនាយកក្រុមហ៊ុន Hyundai Motor(កូរ៉េខាងត្បូង)ទទួលបន្ទុក​វិស័យ​រថយន្តពាណិជ្ជកម្ម។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​សង្កត់ធ្ងន់ថា៖ Hyundai ជាសម្ព័ន្ធក្រុមហ៊ុនល្បីឈ្មោះនៅកូរ៉េខាងត្បូង និងទូទាំងពិភពលោក វាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការរវាង Hyundai ជាមួយ​ក្រុមហ៊ុន​ Thaco របស់វៀតណាមដើម្បីផលិតរថយន្តដឹកជញ្ជូននិងឡានក្រុងនៅខេត្ត ​Quang Nam។ 

          រីឯ លោក S.K.Han បានលើកច្បាស់ថា៖គំរោងការណ៍នេះនឹងជួយឧបត្ថម្ភ​អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មឧបត្ថម្ភ គ្រឿងបន្លាស់រថយន្ត ជួយឧបត្ថម្ភវៀតណាមនាំចេញរថយន្តចេញទៅបរទេសក្នុងអនាគត។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ Hyundai នឹងរួមចំណែកចូលក្នុងការអភិវឌ្ឍន៍សេដ្ឋ កិច្ច  សង្គមរបស់វៀត​ណាម។

          ក៏ក្នុងរសៀលថ្ងៃដដែល នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណៈ ​និងដឹកជញ្ជូនឡាវ​ លោក Bounchan Sinthavong ផងដែរ៕

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម