នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ៖ ទេសចរណ៍ត្រូវក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់វៀតណាម

12 មករា 2017 - 17:33:48

នាយករដឋមនតរ លោក nguyen xuan phuc ៖ ទេសចរណតរវកលាយទៅជាផនែកសេដឋកចចមខពរញរបសវៀតណាម hinh 0
ទិដ្ឋភាពនៃសន្និសីទ

(VOVworld)-នាព្រឹកថ្ងៃទី១២មករានៅទីក្រុងហាណូយនិងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល
 វៀតណាម លោក Nguyen Xuan Phuc ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បាន
អញ្ជើញចូលរួមសន្និសីទបូកសរុបកិច្ចការវប្បធម៌ កីឡានិងទេសចរណ៍ឆ្នាំ ២០១៦
អនុវត្តភារកិច្ចឆ្នាំ២០១៧របស់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀត ណាម។
អញ្ជើញផ្តល់អនុសាសន៍នៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan
Phuc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលផ្នែកទទួលបានក្នុងឆ្នាំ កន្លងទៅ។
លោក Nguyen Xuan Phuc បានចាត់ទុកថា ទោះបីជាសក្កានុភាព​និង ឧត្តមភាព
សម្រាប់អភិវឌ្ឍន៍គឺធំធេងណាស់ក៏ដោយ ប៉ុន្តែកម្លាំងប្រគួតប្រជែងរបស់ វិស័យ
ទេសចរណ៍នៅមានកម្រិតទាបនិងមិនទាន់ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ
 ក្នុងបច្ចុប្បន្ននៅឡើយ។​តាមនោះ ដើម្បីទទួលបានគោលដៅនាំផ្នែកទេសចរណ៍
ឲ្យ ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់វៀតណាមនោះ នាយករដ្ឋមន្ត្រី លោក
 Nguyen Xuan Phuc បានចាត់ទុកថា ផ្នែកទេសចរណ៍វៀតណាម ត្រូវឆ្លើយបាន
សំណួរចំនួន៥៖

        “សំណួរទី១គឺ ធ្វើយ៉ាងម៉េចដើម្បីភ្ញៀវទេសចរមកដល់វៀតណាម មកដល់
ទី​តាំងទេសចរណ៍កាន់តែច្រើនជាង។ ធ្វើយ៉ាងម៉េចទាក់ទាញភ្ញៀវទេសចរឲ្យស្នាក់
 នៅរយៈពេលវែងជាង។ ធ្វើយ៉ាងម៉េចដើម្បីភ្ញៀវទេសចរចាយប្រាក់ច្រើន។ ហើយ
ធ្វើយ៉ាងម៉េចដើម្បីភ្ញៀវទេសចរនឹងរៀបរាបនូវអ្វីៗគួរឲ្យចាប់អារម្មណ៍ក្នុងដំណើរ
 ទស្សន​កិច្ចរបស់ខ្លួនជាមួយមិត្តភក្តិ។ ហើយសំណួរទី៥គឺធ្វើយ៉ាងម៉េចដើម្បីភ្ញៀវ
ទេសចរអាចវិលត្រឡប់មកវិញឱ្យបានឆាប់បំផុត”។

        នាឆ្នាំ២០១៦ ភ្ញៀវទេសចរមកទស្សនាវៀតណាមមានចំនួន១០លាននាក់
 កើន២៦% បើប្រៀបនឹងឆ្នាំ២០១៥៕

ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island

ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាតិជាភាសាបរទេសនៃវិទ្យុសម្លេងវៀត ណាមទទួលបានសំបុត្រនិង email ចំនួន ២១៣ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៤០ លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយ ជាភាសាខ្មែរនឹងឆ្លើយសំណួររបស់លោក Khambeng Inthavong មិត្តអ្នកស្តាប់ មកពីឡាវដែលមានគោលបំណងស្វែងយល់បន្ថែមអំពីបណ្ដាទីកន្លែងថូតខ្សែភាពយន្ត Kong: Skull Island នៅវៀតណាម។

អានបន្ថែម