នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖គ្រប់ក្រសួង ស្ថាប័ននិងតំបន់ត្រូវមានផែនការអនុវត្តភារកិច្ច

(VOV)_ក្នុងសម័យប្រជុំសាមញ្ញ ខែមេសា នារសៀលថ្ងៃទី៤ឧសភា សមាជិករដ្ឋាភិបាលបានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ច ក្នុងខែមេសា  និង ៤ខែដើមឆ្នាំ២០១៧ ដែលក្នុងនោះមានផែនការនិងដំណោះស្រាយជាក់ស្ដែងចំពោះស្ថាប័ននីមួយៗ និងវិស័យនីមួយៗ 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖គ្រប់ក្រសួង ស្ថាប័ននិងតំបន់ត្រូវមានផែនការអនុវត្តភារកិច្ច  - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖គ្រប់ក្រសួង ស្ថាប័ននិងតំបន់ត្រូវ

មានផែនការអនុវត្តភារកិច្ចដែលបានដាក់ចេញ 

(VOV)_ក្នុងសម័យប្រជុំសាមញ្ញ ខែមេសា នារសៀលថ្ងៃទី៤ឧសភា សមាជិករដ្ឋាភិបាលបានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ច ក្នុងខែមេសា និង៤ខែដើមឆ្នាំ២០១៧ ដែលក្នុងនោះមានផែនការនិងដំណោះស្រាយជាក់ស្ដែងចំពោះស្ថាប័ននីមួយៗ និងវិស័យនីមួយៗ ដើម្បីធានាគោលដៅកំណើនសេដ្ឋកិច្ចក្នុង៣ត្រីមាសជាបន្តនិងក្នុងឆ្នាំ២០១៧ទាំងមូល។ សន្និដ្ឋាននៅកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ រដ្ឋាភិបាលប្តេជ្ញាចិត្តរក្សាគោលដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៧នេះគឺ៦,៧% និងមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីសម្រេចគោលដៅនេះ៖

“គ្រប់ស្ថាប័ន តំបន់ និងសហគ្រាសត្រូវខំប្រឹងប្រែងជាច្រើនដែលក្នុងនោះយកចិត្តទុកដាក់ចំពោះការបញ្ជាណែនាំអនុវត្តជាក់ស្ដែង។ គ្រប់ក្រសួង តំបន់ត្រូវនាំចេញដំណោះស្រាយជាក់ស្ដែងថែមទៀត ដើម្បីជំរុញល្បឿនអនុវត្តផែនការដែលបានដាក់ចេញ។ពិសេសគឺត្រូវមានដំណោះស្រាយព្រមៗគ្នា ដែលក្នុងនោះប្រមូលផ្តុំដោះស្រាយការលំបាក ជំរុញផលិតកម្ម អាជីវកម្ម រំដោះថវិកាស្វែងរកទីផ្សារនៅក្នុងនិងក្រៅប្រទេស។”

នៅកិច្ចប្រជុំនេះនាយករដ្ឋមន្ត្រីបានប្រគល់គោលដៅជាក់ស្ដែងសំរាប់ក្រសួងនិងស្ថាប័ននីមួយៗ   ដើម្បីសម្រេចគោលដៅកំណើនដែលបានដាក់ចេញក្នុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ