នាំយកវប្បធម៌ម្ហូបអាហារវៀតណាមទៅដល់មិត្តភក្តិអន្តរជាតិនៅឥណ្ឌា

20 មិនា 2017 - 17:59:48

នាយកវបបធមមហបអាហារវៀតណាមទៅដលមតតភកតអនតរជាតនៅឥណឌា hinh 0
នាំយកវប្បធម៌ម្ហូបអាហារវៀតណាមទៅដល់មិត្តភក្តិអន្តរជាតិនៅឥណ្ឌា

(VOV)_នាល្ងាចថ្ងៃទី ១៨ មិនា នៅសណ្ឋាគារ Hyatt Regency នៅ​មជ្ឈមណ្ឌល​ទី
ក្រុង New Delhi ស្ថានឯកអគ្គរដ្ឋទូត​វៀតណាមប្រចាំនៅឥណ្ឌា និងសណ្ឋាគារ Hyatt
Regency​បានរួមសហការរៀបចំពិធីផ្សព្វផ្សាយវប្បធម៌​ម្ហូបអាហារ​វៀត​ណាម ។ អញ្ចើញ
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​នៅឥណ្ឌា​លោក Ton Sinh Thanh
បានសង្កត់ធ្ងន់ថា​ព្រឹត្តិការ​ឧទ្ទេសនាម​វប្បធម៌លើកនេះគឺ​ស្ថិត​ក្នុងបណ្ដាព្រឹត្តិការរំលឹក
ខួបលើកទី ៤៥ ឆ្នាំ នៃទិវាបង្កើត​ទំនាក់ទំនង​ការទូត​រវាង​វៀតណាម​ និងឥណ្ឌា (០៧
មករា ១៩៧២ - ០៧ មករា ២០១៧) ១០ឆ្នាំ នៃទិវា​បង្កើត​​ទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត
(កក្កដា ២០០៧ - កក្កដា ២០១៧)​ និង១ឆ្នាំ នៃទិវាបង្កើត​​ទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត
គ្រប់ជ្រុង​ជ្រោយ (កញ្ញា ២០១៦ - កញ្ញា ២០១៧)។ ឯកអគ្គរដ្ឋទូត​បានឧទ្ទេសនាមអំពី
វម្ហូបអាហាររបស់វៀតណាមសម្បូរបែបដោយ យកចិត្តទុកដាក់ចំពោះតុល្យភាពរបស់
ម្ហូបអាហារ ដែលមាន​ប្រយោជន៍​​​សម្រាប់​សុខភាព ។ តាមតំបន់នីមួយៗ ម្ហូបអាហារ
​របស់វៀតណាម​មានភាព​ខុសប្លែកៗ ដែលពោរពេញទៅដោយ​អត្តសញ្ញាណ​វប្បធម៌
របស់តំបន់នីមួយៗ ។ ឯកអគ្គរដ្ឋទូត លោក Ton Sinh Thanh បានឲ្យដឹងថា​តាមរយៈ
​ម្ហូបអាហារ​វៀត​ណាម មិត្តភក្តិអន្តរជាតិអាចយល់ដឹងបន្ថែមពីវប្បធម៌ម្ហូបអាហារ
និយាដោយឡែក និងវប្បធម៌វៀតណាមនិយាយជារួម ។ ឯកអគ្គរដ្ឋទូត​បានថ្លែង​អំ
ណរគុណ​ចំពោះ​សណ្ឋាគារ Hyatt Regency ដែលបានរៀប​ចំពិធីឧទ្ទេសនាម​ម្ហូបអា
ហារ​វៀត​ណាម​យ៉ាងអធិកអធម ហើយសង្ឈឹម​ថា​តាមរយៈបណ្ដា​ព្រឹត្តិកា​រ​ដូចនេះ ម្ហូប
អាហារវៀត​ណាមនឹងកាន់តែ​ជិតស្និត​ថែម​ទៀត​ជាមួយមិត្តភក្តិឥណ្ឌា និងអន្តរជាតិ​៕


” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត ​​ណាម​ទទួលបានសំបុត្រជាង២០០​មក ពីប្រទេសចំនួន៤២​លើទូទាំង ពិភព លោក។ ​​សូមអគុណមិត្តអ្នកស្តាប់ដែល បាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើង ខ្ញុំ។ក្នុងនាទីប្រ​អប់​សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី​” Ba Na Hills”នៅទី ក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)

អានបន្ថែម