បើកមហាសន្និបាតតំណាង ជនកាតូលិកវៀតណាមកសាង និង​ការពារ​មាតុ​ប្រទេស​លើកទី ៧​ អាណត្តិ ២០១៨ -២០២៣

(VOVWORLD) -អង្គមហាសន្និបាតបានពិគ្រោះយោបល់ជ្រើសតាំងអេវេក  Tran Xuan Manh ជាប្រធានគណកម្មការសាមគ្គីភាពតាតូលិកវៀតណាម អាណត្តិ ២០១៨-២០២៣។
បើកមហាសន្និបាតតំណាង ជនកាតូលិកវៀតណាមកសាង និង​ការពារ​មាតុ​ប្រទេស​លើកទី ៧​ អាណត្តិ ២០១៨ -២០២៣ - ảnh 1ទិដ្ឋភាពនៃមហាសន្និបាតតំណាងជនកាតូលិកវៀតណាមកសាង និងការពារមាតុប្រទេសលើកទី ៧ អាណត្តិ ២០១៨ -២០២៣

នាព្រឹកថ្ងៃទី ១៣ ខែតុលា មហាសន្និបាតតំណាង ជនកាតូលិកវៀតណាមកសាង និងការពារមាតុប្រទេសលើកទី ៧ អាណត្តិ ២០១៨ -២០២៣ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់តំណាងអេវេក បុព្វជិត និងជនកាតូលិកឆ្នើមជាង ៤០០ នាក់នៅទូទាំងប្រទេស។

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃមសាសន្និបាតលើកនេះគឺ " រួមដំណើរ ពិគ្រោះយោបល់ និងបម្រើ"។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យគណកម្មការសាមគ្គីភាពកាតូលិក គប្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការធ្វើសកម្មភាព ដោយរួមចំណែកអនុវត្តន៍ ទិសដៅជិតស្និទ្ធ រួមដំណើរជាមួយប្រជាជាតិ ពង្រឹង និងពង្រីកផែនមហាសាមគ្គីជាតិ និងពង្រីកប្រពៃណី និងតម្លៃសីលធម៌ វប្បធម៌ សាសនា តស៊ូប្រឆាំងនឹងឧបាយកលបំបែកបំបាកជាតិ និងសាសនា។

“គណៈកម្មការប្រមូលផ្តុំឆ្លុះបញ្ចាំងនូវគោលបំណងរបស់ជនរួមជាតិកាតូលិក របស់អង្គការសមាគមន៍សាសនាជាមួយរដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់ជនរួមជាតិកាតូលិក និងអង្គការសមាគមសាសនា ព្រមទាំងកសាង និងពង្រឹងអង្គការគ្រប់ជាន់ថ្នាក់ឲ្យកាន់តែខ្លាំងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ ដោយសមស្របនឹងតួនាទីជាអង្គការសាមគ្គីភាពរបស់ជនកាតូលិកវៀតណាមផងដែរ”។

អង្គមហាសន្និបាតបានពិគ្រោះយោបល់ជ្រើសតាំងអេវេក  Tran Xuan Manh ជាប្រធានគណកម្មការសាមគ្គីភាពតាតូលិកវៀតណាម អាណត្តិ ២០១៨-២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ