បើកសម្ពធមជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត IoT ដើមដំបូងនៅវៀតណាម

(VOVWORLD) -មជ្ឈមណ្ឌលនេះ មានគោលដៅ តភ្ជាប់បណ្ដាមហាវិទ្យាល័យជាមួយវិទ្យាស្ថានសិក្សាស្រាវជ្រាវ និងសហគ្រាស។ ព្រមទាំង ជំរុញការបណ្ដុះបណ្ដាល និងជួយឧបត្ថម្ភនិស្សិតនូវចំណេះដឹងថ្មីបំផុតអំពីបច្ចេកវិទ្យា។
បើកសម្ពធមជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត IoT ដើមដំបូងនៅវៀតណាម - ảnh 1 បើកសម្ពធមជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត IoT ដើមដំបូងនៅវៀតណាម

មជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មីអំពីអ៊ីនធឺណែត (IoT Innovation Hub) នៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac ទីក្រុងហាណូយត្រូវបានបើកសម្ពធដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី ១០ ខែមេសា។ នេះគឺជាមជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មីអំពី IoT ថ្នាក់ជាតិដើមដំបូងនៅវៀតណាម ដែលតភ្ជាប់បណ្ដាមហាវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាស ដើម្បីសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ និងសាកពិសោធន៍ IoT ជួយឧបត្ថម្ភក្រុមអ្នកសិក្សាស្រាវជ្រាវ និងសហគ្រាសចាប់អាជីព។ លោក Bui The Duy អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានឲ្យដឹងថា៖

“មជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត IoT ត្រូវបាន បង្កើត ឡើងដោយ មានការជួយ ឧបត្ថម្ភរបស់ក្រុមហ៊ុន Ericsson (ស៊ុយអែត)។ មជ្ឈមណ្ឌលនេះ មានគោលដៅ តភ្ជាប់បណ្ដាមហាវិទ្យាល័យជាមួយវិទ្យាស្ថានសិក្សាស្រាវជ្រាវ និងសហគ្រាស។ ព្រមទាំង ជំរុញការបណ្ដុះបណ្ដាល និងជួយឧបត្ថម្ភនិស្សិតនូវចំណេះដឹងថ្មីបំផុតអំពីបច្ចេកវិទ្យា។ តាមនោះ ជួយបង្កើតផលិតផល សហគ្រាសចាប់អាជីព ក៏ដូចជាអំពាវនាវដល់វិនិយោគិន និងសហគ្រាសធំៗអភិវឌ្ឍន៍ IoT លើវិស័យ កសិកម្ម និងទីក្រុងឆ្លាតវៃជាដើម"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ