បង្កើនកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ឆ្ពោះទៅ​ ASEM 9

(VOV) - សំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឡាវ លើបណ្ដាវេទិការ
ពហុភាគី ជាពិសេសគឺ ការគួប្សំរៀបចំ សន្និសិទជាន់ខ្ពស់អាស៊ី - អឺរ៉ូប លើកទី ៩​
(ASEM 9) គណៈប្រតិភូនៃក្រសួងការបរទេសឡាវដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស
ឡាវ និងជាប្រធានមន្ត្រីជាន់ខ្ពស់ ASEM របស់ឡាវ លោក Bounkeut Sangsomsak កំពុង
មានដំណើរទស្សនកិច្ច នៅវៀតណាម​ ចាប់ពីថ្ងៃទី ១៩ ដល់ ទី ២១ កុម្ភៈ។ នាថ្ងៃទី ២០
កុម្ភៈ ថ្លែងមតិក្នុងជំនួប ជាមួយគណៈប្រតិភូ ការបរទេសឡាវរដ្ឋមន្ត្រី ក្រសួងការបរទេស
វៀតណាម លោក Pham Binh Minh បានលើកច្បាស់អត្ថន័យសំខាន់របស់ឆ្នាំសមាគ្គីភាព មិត្តភាពវៀតណាម – ឡាវ ២០១២ ដែលទឹបនឹងបាន ប្រធានរដ្ឋ វៀតណាម លោក Truong
 Tan Sang និងអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Chummaly Sayasone បាន
ប្រកាសចាប់ផ្តើម។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានសង្កត់ធ្ងន់ថា៖

បង្កើនកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ឆ្ពោះទៅ​ ASEM 9 - ảnh 1
វៀតណាមនិងឡាវឆ្ពោះទៅ ASEM 9 (Image: www.vov.vn)

ដោយឈរ ភាគីទាំង២ត្រូវបន្ត សហប្រតិបត្តិការលើបណ្ដាវេទិការទ្វេភាគីនិងពហុភាគី
ឲ្យខ្លាំង ក្លាថែមទៀត។ រដ្ឋមន្ត្រី Pham Binh Minh បានវាយតំលៃខ្ពស់ ចំពោះគោលនយោ
បាយសកម្មសមាហរណៈកម្មអន្តរជាតិ របស់ ឡាវ និងអះអាងថា៖ លើស្មារតីមិត្តភាព
ប្រពៃណី សមាគ្គីភាពជា ពិសេស បណ្ដាក្រសួង ផ្នែកទាក់ទិនរបស់វៀតណាម នឹងធ្វើ
អស់ពី កំលាំងកាយចិត្តខ្លួន ដើម្បីជួយឧបត្ថម្ភឡាវ រៀបចំសន្និសិទជាន់ខ្ពស់ ASEM 9 ដែលនឹងប្រព្រឹត្តទៅនៅ រដ្ឋធានីវៀងច័ន ឡាវ ចាប់ពីថ្ងៃទី ៥ ដល់ ៦ វិច្ឆិកា ឆ្នាំ២០១២ ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ព័ត៌មានទាក់ទិន
ផ្សេងៗ