បង្កលក្ខណៈឲ្យនិស្សិតបំភ្លឺគំនិតចាប់ផ្ដើមអាជីព

20 មិនា 2017 - 18:00:59

បងកលកខណៈឲយនសសតបភលគនតចាបផដើមអាជព hinh 0
បង្កលក្ខណៈឲ្យនិស្សិតបំភ្លឺគំនិតចាប់ផ្ដើមអាជីព

          (VOV)_ថ្ងៃទី ១៩ មិនា លេខាគណៈកម្មាធិការបក្សទីក្រុង និងជា​ប្រធាន​គណៈ​
ប្រតិភូ​សមាជិកសភាទីក្រុងហាណូយ លោក Hoang Trung Hai បានអញ្ជើញជាអធិបតី
​ពិធី​ជួបប្រាស្រ័យជាមួយអ្នក​បោះ​ឆ្នោត ក្រោមប្រធានបទ យុវជនទីក្រុងរៀនសូត្រ
ការងារធ្វើ និងចាប់​ផ្តើម​អាជីព​។ នៅសន្និសីទនេះ ក្រុម​សមាជិក​សភា​បាន​ទទួលស្គាល់
​មតិរបស់អ្នកបោះឆ្នោតវ័យក្មេង តំណាង​ឲ្យបណ្ដាជំនាន់​យុវជន​ទីក្រុង​ផ្ដោតលើបណ្ដា
វិស័យដែលត្រូវបានយុវជនយកចិត្តទុកដាក់ ដូចជា​គុណភាព​នៃការបណ្ដុះបណ្ដាល ការ
ងារក្រោយពេលបញ្ចប់ការសិក្សា គោល​នយបាយ​ទាក់ទាញនិងប្រើប្រាស់អ្នកមានទេព
កោសល្យ ។ លេខាគណៈ​កម្មាធិការ​បក្សទីក្រុងលោក Hoang Trung Hai បានឲ្យ​ដឹង​ថា
តាមរយៈមតិចូលរួមរបស់អ្នកបោះឆ្នោតវ័យក្មេង គឺយើងអាច​ដឹងពីតម្រូវ​ការ​ជាច្រើន​
របស់​យុវជនទីក្រុងអំពីការសិក្សា ការងារធ្វើ និងចាប់ផ្ដើមអាជីព ។ លោក Hoang
Trung Hai បានបញ្ជាក់ថាបញ្ហា​ចាប់ផ្ដើមអាជីព​ជាបញ្ហា​សាកល្បង​ចំពោះ​រ​ប្រទេស​ជាតិ
 និងអង្គភាព​អាជីវកម្ម​។ ដូច្ចេះ ជាបឋម ទីក្រុងហាណូយ​ត្រូវតែ​សម្រេចរួចរាល់នូវ​ហេដ្ឋា
រចនាសម្ព័ន្ធ ក្នុងនោះរួមមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់យុវជន ដូច​ជា ដោះស្រាយការ
បំពុលបរិស្ថាន សាងសង់អន្តេវាសិដ្ឋាន
ឧទ្យាន​​​ សម្រាប់និស្សិត​។ ថ្នាក់ដឹកនាំទីក្រុងនឹងយកចិត្តទុកដាក់ និង​បង្កលក្ខណៈ
ដើម្បីឲ្យនិស្សិតមានបរិយាកាស​សិក្សាបំភ្លឺគំនិត​ចាប់​ផ្ដើមអាជី ៕

ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island

ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាតិជាភាសាបរទេសនៃវិទ្យុសម្លេងវៀត ណាមទទួលបានសំបុត្រនិង email ចំនួន ២១៣ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៤០ លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយ ជាភាសាខ្មែរនឹងឆ្លើយសំណួររបស់លោក Khambeng Inthavong មិត្តអ្នកស្តាប់ មកពីឡាវដែលមានគោលបំណងស្វែងយល់បន្ថែមអំពីបណ្ដាទីកន្លែងថូតខ្សែភាពយន្ត Kong: Skull Island នៅវៀតណាម។

អានបន្ថែម