បណ្ដាសកម្មភាពក្នុងឱកាសទិវា “ទីក្រុងហូជីមិញនៅរដ្ឋធានីវៀងច័ន្ទ”

      VOV-នាថ្ងៃទី២៧មិថុនានៅរដ្ឋធានីវៀងច័ន្ទ ថ្នាក់ដឹកនាំទីក្រុងហូជីមិញ-វៀតណាមនិងទីក្រុងវៀងច័ន្ទឡាវបានធ្វើអធិបតីសិក្ខាសាលាស្ដីពីការពន្លឿន
វិនិយោគ​ពាណិជ្ជកម្មទេសចរណ៍រវាងទីក្រុងទាំងពីរនិយាយដោយឡែកនិង
វៀតណាមជាមួយឡាវ​និយាយរួម។ នេះជាសកម្មភាពជាក់ស្ដែងដើម្បីស្វាគមន៍ ឆ្នាំសាមគ្គីភាពមិត្តភាពវៀត​ណាម-ឡាវរវាងទីក្រុងទាំងពីរនិងចាប់ផ្ដើមឲ្យ
សប្ដាហ៍វប្បធម៍“ទីក្រុងហូជីមិញ​នៅរដ្ឋធានីវៀងច័ន្ទ”។

បណ្ដាសកម្មភាពក្នុងឱកាសទិវា “ទីក្រុងហូជីមិញនៅរដ្ឋធានីវៀងច័ន្ទ” - ảnh 1
ថ្នាក់ដឹកនាំទីក្រុងហូជីមិញ-វៀតណាមនិងទីក្រុងវៀងច័ន្ទឡាវ បានធ្វើអធិបតីសិក្ខាសាលាស្ដីពីការពន្លឿនវិនិយោគពាណិជ្ជកម្មទេសចរណ៍រវាងទីក្រុងទាំងពីរ

        ក៏ក្នុងក្របខ័ណ្ឌនៃសប្ដាហ៍វប្បធម៍“ទីក្រុងហូជីមិញនៅរដ្ឋធានីវៀងច័ន្ទ” នា
ថ្ងៃដ៏ដែល គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញដឹកនាំដោយលោក Le Thanh
Hai សមាជិក​ការិយាល័យនយោបាយនិងជាលេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញបានជួបចរចារជាមួយគណៈប្រតិភូជាន់ខ្ពស់ទីក្រុងវៀងច័ន្ទដឹកនាំ
ដោយលោក​ Soukanh Mahalath លេខាមជ្ឈឹមបក្ស លេខានិងជាទេសភិបាលទី
ក្រុងវៀងច័ន្ទ។ ភាគីទាំង​ពីរបានឯកភាពបង្កើនកិច្ចសហការបង្កលក្ខណៈ សំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរវិនិយោគមានប្រសិទ្ធភាពជាងទៀត។
លោក Le Thanh Haiបានចាត់ទុក​ថា ក្នុងរយៈពេលខាងមុខ ទំនាក់ទំនង
សហប្រតិបត្តិការអំពី​នយោបាយជា​អាទិភាព​​​ជួរមុខក្នុងបណ្ដាខ្លឹមសារដែលបាន
ចុះហត្ថលេខា​សហប្រតិបត្តិការរវាង​ទីក្រុងទាំងពីរបន្ទាប់នោះគឺកិច្ច
សហប្រតិបត្តិការអំពីបណ្ដុះ​បណ្ដាលប្រភព​ធនធាន​មនុស្សនិងបណ្ដាវិស័យ សេដ្ឋកិច្ចសង្គមផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ព័ត៌មានទាក់ទិន
ផ្សេងៗ