បិទបញ្ចប់សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិសវៀតណាមនីតិកាលទី១២

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ឧសភា នៅទីក្រុងហាណូយ សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២បានបិទបញ្ចប់ក្រោយរយៈពេល៦ថ្ងៃប្រជុំ។
បិទបញ្ចប់សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិសវៀតណាមនីតិកាលទី១២ - ảnh 1 អគ្គលេខាលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សន្និបាតលើកនេះបានបញ្ចប់ប្រកបដោយជោគជ័យ

អញ្ជើញថ្លែងមតិក្នុងពិធីបិទបញ្ចប់ អគ្គលេខាលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សន្និបាតលើកនេះបានបញ្ចប់ប្រកបដោយជោគជ័យ។ លទ្ធផលនៃព្រឹត្តិការណ៍នេះរួមចំណែកបង្កើតឡើងចកម្លាំងចលករថ្មីសំរាប់បុព្វហេតុផ្លាស់ប្ដូរថ្មីដោយព្រមៗគ្នានិងលើគ្រប់ជ្រុងជ្រោយ កសាងបក្សឲ្យបានស្អាតល្អម រឹងមាំ។

        ចំពោះការងារកសាងជួរកម្មាភិបាល អគ្គលេខាលោក Nguyen Phu Trong ឲ្យដឹងថា អង្គសន្និបាតបានចេញសេចក្ដីសម្រេចចិត្តរបស់មជ្ឈឹមស្ដីពីការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ពិសេសគឺថ្នាក់យុទ្ធសាស្ត្រ ដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបនាឆ្នាំ២០៣០ ហើយទស្សនៈវិស័យក្លាយទៅជាប្រទេសឧស្សាហកម្មទំនើប តាមទិសសង្គមនិយមនាឆ្នាំ២០៤៥។

        ស្ដីពីកំណែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍ អគ្គលេខាលោក Nguyen Phu Trong ឲ្យដឹងថា អង្គសន្និបាតបានចេញសេចក្ដីសម្រេចចិត្តស្ដីពីកំណែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍ សំដៅកសាងប្រព័ន្ធគោលនយោបាយប្រាក់បៀវត្តន៍ជាតិឲ្យមានចរិតលក្ខណៈវិទ្យាសាស្ត្រ តម្លាភាព ក៏ដូចជាសមស្របនឹងស្ថានភាពជាក់ស្ដែងនៃប្រទេសជាតិផងដែរ។

        ស្ដីពីកំណែទម្រង់គោលនយោបាយធានារ៉ាប់រង់សង្គម លោក Nguyen Phu Trong បានអះអាងថា៖

        “ដើម្បីធានាតុល្យភាពហិរញ្ញវត្ថុនៃមូលនិធិធានារ៉ាប់រង់សង្គមក្នុងរយៈពេលយូរអង្វែង គឺចាំបាច់ត្រូវបំពេញបន្ថែម ធ្វើវិសោធនកម្ម ជំនះពុះពារលើការជំពាក់ជំពិនក្នុងគោលនយោបាយធានារ៉ាប់រង់និវត្តន៍ នាបច្ចុប្បន្ន។ បង្កើនវ័យអាយុចូលនិវត្តន៍ជាបណ្ដើៗ ឲ្យសមស្របនឹងក្រុមមុខសញ្ញានីមួយៗ ផ្នែកវិជ្ជាជីវៈនីមយួៗ ដើម្បីលើកកំពស់លក្ខណៈចីរភាពនៃគោលនយោបាយធានារ៉ាប់រង់សង្គម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ