បំផុសចលនា “បញ្ញាវ័ន្តវ័យក្មេងស្ម័គ្រចិត្តចូលរួមរៀបចំរចនាសម្ព័ន្ធខឿនកសិកម្មឡើងវិញ” ឆ្នាំ២០១៨

(VOVWORLD) - នាថ្ងៃទី៨ កក្កដា នៅស្រុក Phu Luong ខេត្ត Thai Nguyen មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរៀបចំពិធីបំផុសកម្មវិធីដោយប្រធានបទ “បញ្ញាវ័ន្តវ័យក្មេងស្ម័គ្រចិត្តចូលរួមរៀបចំរចនាសម្ព័ន្ធខឿនកសិកម្មឡើងវិញ” ឆ្នាំ២០១៨ ដោយមានការចូលរួមរបស់យុវជនចំនួន៣០០នាក់នៅខេត្ត។
បំផុសចលនា “បញ្ញាវ័ន្តវ័យក្មេងស្ម័គ្រចិត្តចូលរួមរៀបចំរចនាសម្ព័ន្ធខឿនកសិកម្មឡើងវិញ” ឆ្នាំ២០១៨ - ảnh 1 ទិដ្ឋភាពនៃពិធីបំផុស

តាមផែនការថា ក្នុងរដូវក្ដៅឆ្នាំ២០១៨ សម្ព៏ន្ធយុវជននៃបណ្ដាខេត្តក្រុង នឹងសហការជាមួយសកល វិទ្យាល័យ អង្គភាពនិងមូលដ្ឋានវិទ្យាសាស្ត្រនានាដែលមានជំនាញខាងកសិកម្ម ដើម្បីរៀបចំក្រុមយុវជនស្ម័គ្រចិត្តហើយបញ្ជូនទៅដល់ខេត្តក្រុងទាំង៦៣ក្នុងទូទាំងប្រទេស សំដៅរៀបចំវគ្គហ្វឹកហ្វឺនអំពីការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសថ្មីក្នុងកសិកម្ម។

        បន្ទាប់ពីពិធីបំផុស សកម្មភាពមានអត្ថន័យជាក់ស្ដែងជាច្រើនត្រូវបានរៀបចំឡើងដូចជា៖ ការពិនិត្យនិងពិគ្រោះយោបល់អំពីសុខភាពសំរាប់ប្រជាជន ការបោសសម្អាតបរិស្ថាន និងការហ្វឹកហ្វឺកបច្ចេកទេសដាំដុះនិងប្រមូលតែតាមបទដ្ឋាន VietGap ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ