ប្រធានាធិបតីអ៊ីស្រាអ៊ែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

20 មិនា 2017 - 18:13:09

បរធានាធបតអសរាអែលអញជើញមកបពេញទសសនកចចនៅវៀតណាម hinh 0
ប្រធានាធិបតីអ៊ីស្រាអ៊ែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

        (VOV)_ពិធីបដិសណ្ឋារកិច្ច​ប្រធានាធិបតីអ៊ីស្រាអ៊ែលលោក Reuven Ruvi Rivlin
 មកបំពេញទស្សនកិច្ចនៅវៀតណាមបានប្រព្រឹត្តទៅដ៏មហោឡារឹក​ នាថ្ងៃទី២០មិនា 
នៅទីក្រុងហាណូយ។ បន្ទាប់នោះ ប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានាធិបតី
អ៊ីស្រាអ៊ែលលោក Reuven Ruvi Rivlin  បាន​ដំណើការចរចារ ពិភាក្សាអំពីវិធីសាស្ត្រជំ
រុញកិច្ចសហប្រតិបត្តិការទ្វេភាគី និង​បញ្ហាមួយចំនួនក្នុងតំបន់និងអន្តរជាតិដែលភា
គីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។

        នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បានអះអាងនូវការប្តេជ្ញាចិត្តជំរុញថែមទៀតទំ
នាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា។ 
​ប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានាធិបតីអ៊ី​លោក Reuven Ruvi Rivlin  
បានឯកភាពចាត់ទុកវិស័យសេដ្ឋកិច្ចជាមុខព្រួញ ​និងនាំវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្លាយ
ទៅជាសរសរទ្រូងក្នុងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី
ឡើងដល់បីពាន់លានដុល្លារអាមេរិក ​ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ 

        អំពីវិស័យនយោបាយ ភាគីទាំងពីរបានឯកភាពបង្កើនជំនួបប្រាស្រ័យគ្រប់ជាន់
ថ្នាក់ ជំរុញទំនាក់ទំនងសហប្រតិបត្តិការផ្ទាល់រវាងបណ្ដាតំបន់ ក្រសួងនិងស្ថាប័ន។

        ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត តំបន់មជ្ឈឹមបូពា៍ ក៏ដូច
ជាបញ្ហាអន្តរជាតិផ្សេងៗទៀត។ វៀតណាមអះអាងជាថ្មីម្តងទៀតគោលការណ៍ ដោះ
ស្រាយជំលោះ ដែលក្នុងនោះមានជំលោះនៅសមុទ្រខាងកើត ដោយសន្តិវិធី គោរព
ច្បាប់អន្តរជាតិ។ ​

        ថ្លែងមតិនៅក្នុងសន្និសីទកាសែតរួម នោះ ប្រធានរដ្ឋ លោក Tran Dai Quang ​
បានអះអាងថា៖

        “ លោកប្រធានាធិបតីនិងខ្ញុំបានពិភាក្សាអំពីគ្រប់វិស័យ ក្នុងទំនាក់ទំនងរវាង
ប្រទេសទាំងពីរ និងឯកភាពអំពីវិធីសាស្ត្រ ទិសដៅនានាជំរុញទំនាក់ទំនងរវាង​ប្រ
ទេសទាំងពីរកាន់តែស៊ីជំរៅជាក់ស្ដែង និងប្រសិទ្ធភាព។ យើងខ្ញុំសូមស្វាគមន៍គណៈ
ប្រតិភូជាន់ខ្ពស់អ៊ីស្រាអែល រួមជាមួយសហគ្រាសជាង៣០ បានអមដំណើរទស្សនកិច្ចនៅវៀតណាម អញ្ជើញចូលរួមវេទិកាសហគ្រាសវៀតណាម-អ៊ីស្រាអែលនៅទីក្រុងហា
ណូយ និងទីក្រុងហូជីមិញ។ សង្ឃឹមថាកិច្ចសហប្រតិបត្តិការជាច្រើននឹងបានដំណើការ
 បន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះ។”

        រីឯ ​ប្រធានាធិបតីអ៊ីស្រាអ៊ែលលោក Reuven Ruvi Rivlin បានសង្កត់ធ្ងន់ថា៖

        “ យើងខ្ញុំមកទីនេះ ដើម្បីបង្កើតឡើងគ្រឹះដ្ឋានសំខាន់សំរាប់កិច្ចសហប្រតិបត្តិ
ការថ្មីលើគ្រប់វិស័យជាពិសេសគឺក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាខ្ពស់ អប់រំ ​សុខាភិ
បាល និងសន្តិសុខ។ យើងខ្ញុំក៏មានគោលបំណងសម្រេចការចរចារ​កិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី និងបើកចេញឱកាសហប្រតិបត្តិការថ្មី។”

បរធានាធបតអសរាអែលអញជើញមកបពេញទសសនកចចនៅវៀតណាម hinh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong និង ​ប្រធានាធិបតីអ៊ី ស្រាអ៊ែលលោក Reuven Ruvi Rivlin

ក៏ក្នុងថ្ងៃនេះដែរ អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋ
មន្ត្រី លោក Nguyen Xuan Phuc ក៏មានជំនួបសន្ទនាជាមួយ ​ប្រធានាធិបតីអ៊ី
ស្រាអ៊ែលលោក Reuven Ruvi Rivlin ផងដែរ៕

ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island

ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាតិជាភាសាបរទេសនៃវិទ្យុសម្លេងវៀត ណាមទទួលបានសំបុត្រនិង email ចំនួន ២១៣ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៤០ លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយ ជាភាសាខ្មែរនឹងឆ្លើយសំណួររបស់លោក Khambeng Inthavong មិត្តអ្នកស្តាប់ មកពីឡាវដែលមានគោលបំណងស្វែងយល់បន្ថែមអំពីបណ្ដាទីកន្លែងថូតខ្សែភាពយន្ត Kong: Skull Island នៅវៀតណាម។

អានបន្ថែម