ប្រធានាធិបតី អ៊ីស្រាអែលអញ្ជើញទស្សនាឈូងសមុទ្រ Ha Long

22 មិនា 2017 - 17:47:17

បរធានាធបត អសរាអែលអញជើញទសសនាឈងសមទរ ha long hinh 0
លោកស្រី Vu Thi Thu Thuy(ឆ្វេង) អនុប្រធានគណៈកម្មាធិការខេត្ត Quang Ninh ទទួលជួបសន្ទនាជាមួយប្រធានាធិបតី អ៊ីស្រាអែល លោក Reuven Ruvi Rivlin(ស្ដាំ) (រូបថត៖ baoquangninh.com.vn)

(VOV)_នាព្រឹកថ្ងៃទី ២២ មិនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ច​និងធ្វើការ​នៅ
វៀតណាម ប្រធានាធិបតី អ៊ីស្រាអែលលោក Reuven Ruvi Rivlin និងលោកជំទាវបាន
អញ្ជើញទៅខេត្ត Quang Ninh និងបានទស្សនាឈូងសមុទ្រ Ha Long ។ ប្រធានាធិបតី
 អ៊ីស្រាអែលលោក Reuven Ruvi Rivlin មានសេចក្ដីសប្បាយរីករាយដោយបានអញ្ជើញ
ទៅទស្សនាខេត្ត Quang Ninh ដែលជាកន្លែងមានឈូងសមុទ្រ Ha Long ដ៏ស្រស់ស្អាត
និងជាបេតិកភណ្ឌ​ពិភពលោក​ផងដែរ។ ប្រធានាធិបតីក៏បានថ្លែងអំណរគុណ​ចំពោះ​
ការទទួល​ស្វាគមន៍​​ដ៏កក់ក្ដៅពីថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំទីក្រុង Ha Long ។
នៅពិធីទទួល​ជួបសន្ទនាជាមួយប្រធានាធិបតី អ៊ីស្រាអែល លោក Reuven Ruvi Rivlin
 លោកស្រី Vu Thi Thu Thuy អនុប្រធានគណៈកម្មាធិការខេត្ត Quang Ninh បានជូន
ដំណឹង អំពីសក្ដានុពល ឧត្តមភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមរបស់ខេត្ត​ជូនគណៈប្រតិភូ
ផងដែរ។

នាល្ងាចថ្ងៃដដែលនេះ ប្រធានាធិបតីអ៊ីស្រាអែលនិងលោកជំទាវបាន​អញ្ជើញ​​​ទៅទីក្រុង
ហូជីមិញ ដើម្បីបន្តដំណើរទស្សកិច្ច ដែលអូសបន្ថាយ​ដល់​ថ្ងៃ​ទី ២៥ មិនា ៕


រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម