ប្រធានរដ្ឋសភាបានធ្វើការជាមួយគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម។

ប្រធានរដ្ឋសភាបានធ្វើការជាមួយគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម។ - ảnh 1
ប្រធានរដ្ឋសភាបានធ្វើការជាមួយគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម។ (vov.vn)        VOV-នាព្រឹកថ្ងៃទី៩សីហា គណៈប្រតិភូត្រួតពិនិត្យនៃការិយាល័យ​នយោបាយ​
ដឹកនាំ​ដោយសមាជិកការិយាល័យនយោបាយនិងជាប្រធានរដ្ឋសភា​វៀតណាម
លោក Nguyen Sinh Hung បានធ្វើការជាមួយគណៈកម្មាធិការបក្ស​នគរបាលមជ្ឈឹម
​អំពីការ​បន្ត​ដឹកនាំ​បញ្ជានិងរៀបចំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤​(នីតិកាល
ទី១១) “បញ្ហា​បន្ទាន់មួយចំនួនក្នុងការកសាងបក្សនាបច្ចុប្បន្ន” និង​សារាចរណ៍លេខ
០៣របស់​ការិយាល័យនយោបាយ (នីតិកាលទី១១) អំពីការ​បន្ត​រៀនសូត្រធ្វើតាមគំរូ
សីលធម៍​លោក​ប្រធានហូជីមិញ។ ថ្លែងមតិនៅពិធីធ្វើការ ប្រធានរដ្ឋសភាលោក
Nguyen Sinh Hung បានសង្កត់ធ្ងន់ថា ជាកំលាំងទំនុក​ទុក​ចិត្ត​របស់បក្សរដ្ឋនិងប្រជាជន
កម្មាភិបាល​យុទ្ធជននគរបាលប្រជាជន ត្រូវជាគំរូឈាន​មុខ​ក្នុងការអនុវត្តសេចក្តីសំ
រេចចិត្តនិង​សារាចរណ៍ពោលខាងលើ។ ការលាត​ត្រដាងអនុវត្តសេចក្តីសំរេចចិត្តនិង
សារាចរណ៍​ត្រូវ​បានចាត់ទុកជាភារកិច្ចជាប្រចាំមានចរិតលក្ខណៈយូអង្វែងសំដៅបន្ត
ហ្វឹកហាត់លើក​កំពស់អត្តចរិតនិងគុណធម៍បដិវត្ត ក៏ដូចជាលើកកំពស់សមត្ថភាព
កិច្ចការនគរបាល​ប្រជាជន សំរេចដ៏ឆ្នើម​ភារកិច្ចរបស់ខ្លួនក្នុងបុព្វហេតុការពារសន្តិសុខ
សណ្ដាប់​ធ្នាប់​សក្តិសមនឹងការជឿជាក់របស់បក្សរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ