ប្រធានរដ្ឋសភាវៀតណាមបានជួបធ្វើការជាមួយរតនាគារជាតិ។

ប្រធានរដ្ឋសភាវៀតណាមបានជួបធ្វើការជាមួយរតនាគារជាតិ។ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមបានជួបធ្វើការជាមួយរតនាគារជាតិ។ (vov.vn)        VOV-នាព្រឹកថ្ងៃទី២៣សីហា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh
Hung បានមកបំពេញការងារជាមួយរតនាគារជាតិវៀតណាមក្នុងឱកាសរំលឹកខួប​លើកទី៦៨ទិវាបង្កើតផ្នែកហិរញ្ញវត្ថុ។ ក្នុងរយៈពេល២៣ឆ្នាំធ្វើសកម្មភាពនិង​
អភិវឌ្ឍន៍ រតនាគារជាតិវៀតណាមបានអះអាងនូវតួនាទីសំខាន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុ រួមចំណែកសកម្មចូលក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីនិងស្អាតស្អំខឿនហិរញ្ញវត្ថុជាតិតាម​រយៈការប្រមូលផ្ដុំយ៉ាងលឿននិងគ្រប់គ្រាន់ប្រភពចំណូលថវិការរដ្ឋ អនុវត្ត​គោល​នយោបាយសង្គមនិងធានាសន្តិសុខការពារជាតិ។ ថ្លែងមតិនៅទីនេះ ប្រធាន​រដ្ឋ
សភា Nguyen Sinh Hung ចង់ឲ្យផ្នែកហិរញ្ញវត្ថុបន្តអភិវឌ្ឍន៍រឹងមាំ ក្លាយទៅ​ជា​សសរស្នូលក្នុងខឿនហិរញ្ញវត្ថុ ទន្ទឹមនឹងនោះធានាថវិការជាតិ​បង្កើនចលនាប្រភព​
ទុន​ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិក្នុងសភាពការណ៍ថ្មីនិងសមាហរណកម្មអន្តរជាតិ។
ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្នើរផ្នែកហិរញ្ញវត្ថុនិយាយរួមនិង​រតនាគារ
​ជាតិ​និយាយដោយឡែកបន្តសុក្រិដ្ឋរបបឲ្យសមស្របនឹងស្ថានភាពថ្មី​របស់​ប្រទេសជាតិដែលកំពុងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ