ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំប្រធានសភាបណ្តាប្រទេសអាស៊ី-អឺរ៉ុបលើកទី៣

(VOVWORLD) - នារសៀលថ្ងៃទី៩ខែតុលា (តាមម៉ោងតំបន់) នៅទីក្រុង Antalya នៃប្រទេសទួរគីប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ១ នៃកិច្ចប្រជុំប្រធានសភាបណ្តាប្រទេសអាស៊ី-អឺរ៉ុបលើកទីបី (MSEAP 3)។ 
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំប្រធានសភាបណ្តាប្រទេសអាស៊ី-អឺរ៉ុបលើកទី៣ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅក្នុងកិច្ចប្រជុំប្រធានរដ្ឋសភានៃបណ្តាប្រទេសអាស៊ី-អឺរ៉ុបលើកទី៣  

ដោយប្រធានបទ “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បរិស្ថាននិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅអាស៊ី-អឺរ៉ុប” ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អះអាង ថា  វៀតណាមជានិច្ចកាលចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវក្នុងបណ្តាសកម្មភាពការទូតសភាលើពិភពលោកនិងក្នុងតំបន់។ ម្យ៉ាងវិញទៀត វៀត ណាម បានត្រៀមខ្លួនជាស្រេច គាំទ្ររាល់សកម្មភាពសហប្រតិបត្តិការជាមួយសភាអាស៊ី-អឺរ៉ុប ដើម្បីជួយគ្នាទៅវិញទៅមកទប់ទល់នឹងរាល់បញ្ហាប្រឈមជាសកលនិងរួមចំណែកទៅក្នុងការធានាសន្តិភាព សន្តិសុខនិងភាពសម្បូររុងរឿងលើទូទាំងពិភព លោក។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថែមទៀតថា វៀតណាមបានចុះហត្ថលេខា FTA ជាមួយសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប; កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA); កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿន លឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)… និងមានបំណង បន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ី-អឺរ៉ុបលើគ្រប់វិស័យ ជាពិសេសលើវិស័យផ្លាស់ប្តូរថ្មីការច្នៃប្រឌិតដោយភ្ជាប់ជាមួយបច្ចេកទេសឌីជីថល ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងគ្របដណ្តប់ជាដើម។

នារសៀលថ្ងៃដដែល ថ្នាក់ដឹកនាំនៃបណ្តាប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំប្រធាន សភាអាស៊ី-អឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ