ប្រធានរដ្ឋ លោក Tran Dai Quang ទទួលជួបជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក

ប្រធានរដ្ឋ លោក Tran Dai Quang ទទួលជួបជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) លោក Francis Gurry (រូបថតៈ NHAN SÁNG (TTXVN))

(VOVworld)-នារសៀលថ្ងៃទី២១មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
 លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយអគ្គនាយកអង្គការកម្មសិទ្ធិ
 បញ្ញាពិភពលោក (WIPO) លោក Francis Gurry ដែលកំពុងបំពេញទស្សនកិច្ចការ
​ងារនៅវៀតណាម។ នៅក្នុងជំនួបនេះ លោក Tran Dai Quang បានឲ្យដឹងថា នៅ
ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម វៀតណាមបានកំណត់ច្បាស់ថា គប្បី
គាំពារកម្មវិសិទ្ធិឧស្សាហកម្ម ធានាភាពប្រគួតប្រជែងក្នុងយន្តការទីផ្សារនិងលើក
ទឹកចិត្តគំនិតច្នៃប្រឌិតរបស់អ្នកវិទ្យាសាស្ត្រនិងពលករតាមរយៈការកំណត់អំពីកម្ម
សិទ្ធិ បញ្ញាឧស្សាហកម្មចែងក្នុងក្រមរដ្ឋប្បវេណី។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា
 វៀត ណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីប្រព័ន្ធកម្មសិទ្ធិបញ្ញាមានការអភិវឌ្ឍន៍
និងរួម ចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

        រីឯអគ្គនាយក WIPO លោក Francis Gurry បានអះអាងថា កិច្ចសហប្រតិបត្តិ
គាររវាងវៀតណាមជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកគឺដំណើរការយ៉ាងល្អប្រ
សើរណាស់ ហើយសង្ឈឹមថា ភាគីទាំងពីរនឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនា
ពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ