ប្រារព្ធសប្ដាហ៍ជាន់ខ្ពស់ APEC នៅប៉េរូ

(VOVworld) - នាថ្ងៃទី១៤ វិច្ឆិកា នៅរដ្ឋធានី Lima របស់ប៉េរូបានប្រារព្ធសប្ដាហ៍
ជាន់ខ្ពស់វេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០១៦
ក្រោមប្រធានបទ “កំណើនមានគុណភាពនិងអភិវឌ្ឍន៍ប្រភពធនធាន មនុស្ស៖
គ្រឹះស្ថានសំរាប់កំណើននិរន្តរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។ ព្រឹត្តិការណ៍នេះចាប់
ផ្ដើមពីថ្ងៃទី១៤ដល់ថ្ងៃទី២០ វិច្ឆិកា ដោយមានការចូលរួម របស់ថ្នាក់ដឹកនាំមន្ត្រីជាន់
ខ្ពស់និងសហគ្រិនមកពីខឿនសេដ្ឋកិច្ចសមាជិក APEC ទាំង២១។បណ្ដាតំណាងនឹង
ពិភាគ្សាអំពីអនាគតរបស់គោលនយោយបាយ ពាណិជ្ជកម្មអន្តរជាតិ កំណើនសេដ្ឋ
កិច្ចនិងការលើកស្ទួយជីវភាពរស់នៅ។ចំពោះ មុខស្ថានភាពបម្រែបម្រួលអាកាស
ធាតុនិងកង្វះខាតប្រភពទឹក ថ្នាក់ដឹកនាំ APEC ក៏បានពិភាគ្សាអំពីតួនាទីរបស់ប្លុក
នេះដូចយន្តការជំរុញគោលនយោបាយ ទប់ទល់នឹងគ្រោះអាសន្នបាត់បង់សន្តិ
សុខស្បៀងអាហារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ