ពិធីបើកវិថីសៀវភៅនៅទីក្រុងហាណូយ

ពិធីបើកវិថីសៀវភៅនៅទីក្រុងហាណូយ - ảnh 1
ពិធីបើកវិថីសៀវភៅនៅទីក្រុងហាណូយ (VOV5)

(VOVworld)  - នាព្រឹកថ្ងៃទី ១ ឧសភា នៅវិថី 19/12 ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ មន្ទីរព័ត៌មាននិងផ្សព្វផ្សាយទីក្រុងហាណូយសហការជាមួយ គណៈកម្មាធិការខ័ណ្ឌ Hoan Kiem បានរៀបចំពិធីបើកវិថីសៀវភៅហាណូយ។ បរិយាកាសវិថីសៀវភៅហាណូយមានស្តង់សៀវភៅចំនួន ១៦ ដើម្បីបំរើមិត្តអ្នកអានគ្រប់វ័យ។ ចំណុចពិសេសនៅវិថីសៀវភៅនេះគឺមានស្ថានីយ៍ស្វែងរកព័ត៌មាន អេឡិចត្រូនិកសាធារណៈដើម្បីមិត្តអ្នកអាននិងភ្ញៀវទេសចរអាចស្វែងយល់អំពី ប្រវត្តិសាស្ត្រវប្បធម៌និងទេសចរណ៍នៅទីក្រុងហាណូយផងដែរ។ បណ្ឌិត Nguyen Manh Hung អគ្គនាយកក្រុមហ៊ុនសៀវភៅ Thai Ha បានឲ្យដឹងថា៖

        «ខ្ញុំគឺជាអ្នកដំបូងដែលបានផ្តើមឡើងការបង្កើតវិថីសៀវភៅ។​ ទីក្រុងហាណូយបានមានវិថី Hang But (ហាងបិច) នោះគឺត្រូវមានវិថីសៀវភៅទៀត។ ខ្ញុំមានការផ្តើមគំនិតបើកវិថីសៀវភៅចំនួន ៤ ទៀតនៅក្លោងទ្វារបុរាណ នៅទីក្រុងហាណូយដូចជា៖ ក្លោងទ្វារ Bac (ប៉ែកខាងជើង) ក្លោងទ្វារ Nam (ប៉ែកខាងត្បូង) ក្លោងទ្វារ Dong (ប៉ែកខាងកើត) និងក្លោងទ្វារ Tay (ប៉ែកខាងលិច)។ យើងខ្ញុំកំពុងស្រាវជ្រាវបើកវិថីសៀវភៅទី ២ នៅខ័ណ្ឌ Cau Giay ប៉ែកខាងលិចទីក្រុងហាណូយ ផងដែរ៕»


ប្រតិកម្មទៅវិញ

ផ្សេងៗ