ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ៦៧ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ៦៧ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន - ảnh 1
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ៦៧ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន

(VOV)_​នាយប់ថ្ងៃទី១២មករា សមាគមមិត្តភាពវៀតណាម-ចិន ទីក្រុង​ហូជីមិញ
​ (សម្ព័ន្ធសមាគមអង្គការមិត្តភាពទីក្រុងហូជីមិញ) បានរៀបចំពិធី​រំលឹក​ខួបអនុស្សាវ
រីយ៍លើកទី៦៧ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម​និងចិន (ថ្ងៃទី១៨មករា
ឆ្នាំ១៩៥០-ថ្ងៃទី១៨មករាឆ្នាំ២០១៧)។ ថ្លែងមតិ​នៅទីនេះ ​លោក Duong Quan Ha
 ប្រធានសមាគមមិត្តភាពវៀតណាម-ចិន ទីក្រុង​ហូជីមិញ​បានសង្កត់ធ្ងន់ថា៖ វៀត
ណាមនិងចិនជាប្រទេសជិតខាង មានទំនាក់​ទំនងមិត្តភាពប្រពៃណីយូរអង្វែង។ 
ចំណងមិត្តភាពរវាងប្រទេសទាំងពីរបានថ្នាក់ដឹកនាំច្រើនជំនាន់នៃប្រទេសសទាំង
ពីរពូនជ្រុំជានិច្ច។ ទំនាក់ទំនងសហប្រតិ​បត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ
ត្រូវបានជំរុញខ្លាំង ដែលក្នុងនោះមាន​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
ទ្វេភាគី។ បណ្ដាវិស័យដូចជា៖អប់រំ ​បណ្ដុះបណ្ដាល ទេសចរណ៍ ទទួលបានសមិទ្ធិផល
សកម្មជាច្រើន។ ​កិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងតំបន់ផ្សេងៗរបស់
ចិន អភិវឌ្ឍន៍​យ៉ាងផុះផុល។ ​នាពេលខាងមុខនេះ សម្ព័ន្ធសមាគមមិត្តភាពទីក្រុង
ហូជីមិញ ​សមាគមមិត្តភាពវៀតណាម-ចិន ទីក្រុងហូជីមិញ នឹងបន្តរួមសហការ​ជិត
ស្និទ្ធិ​ជាមួយអគ្គកុងស៊ូល សម្ព័ន្ធសមគមសហគ្រាសចិននៅទីក្រុង ដើម្បីអនុវត្ត​សកម្ម
ភាពមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការកាន់តែសម្បូរបែប ​បំពេញបំណង
ប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ