ពិព័ណ៌នាយឧត្តមសេនីយ៍ Vo Nguyen Giap-ពេលវេលាក្នុងជីវភាពរស់នៅ

ពិព័ណ៌នាយឧត្តមសេនីយ៍ Vo Nguyen Giap-ពេលវេលាក្នុងជីវភាពរស់នៅ - ảnh 1
ពិព័ណ៌នាយឧត្តមសេនីយ៍ Vo Nguyen Giap-ពេលវេលាក្នុងជីវភាពរស់នៅ (VOV)        Vovworld-ពិព័ណ៌នាយឧត្តមសេនីយ៍ Vo Nguyen Giap-ពេលវេលាក្នុង​ជីវភាព
រស់នៅ បានប្រព្រឹត្តទៅនាថ្ងៃទី២៦ឧសភានៅសារមន្ទី​ប្រវត្តិសាស្ត្រ​យោធាវៀតណាម
ក្រុងហាណូយ។ ពិព័ណ៌បានឧទ្ទេសនាម​វណ្ណកម្មចំនួន៤០និងរូបគំនូរឆាយាល័ក្ស
នាយឧត្តមសេនីយ៍ Vo Nguyen Giap និង​ស្រុកកំណើតរបស់លោកដែលត្រូវបាន
វិចិត្រការិនី Van Duong Thanh អនុវត្ត​ចាប់ពីថ្ងៃទី២៩មិនាដល់ថ្ងៃទី៣មេសាឆ្នាំ១៩៩៩។
ចែករំលែកអំពីបណ្ដាវណ្ណកម្ម​របស់ខ្លួន វិចិត្រការិនី Van Duong Thanh បានឲ្យដឹងថា៖

        “ការតាំងពិព័ណ៌លើកនេះមានបង្ហាញគូរគំនូរដែលគូរមុននេះ២០ឆ្នាំ។ ពេល​នោះ
ខ្ញុំមានឱកាសមកសាកសួរសុខទុក្ខនិងពិសារបាយនៅជាមួយគ្រួសារលោក
នាយឧត្តមសេនីយ៍។ ជា​រៀងរាល់ថ្ងៃខ្ញុំបានមកដល់ផ្ទះលោកនាម៉ោង២ល្ងាចនិងខ្ញុំ
បានសូមនាយឧត្តមសេនីយ៍ Vo Nguyen Giap អនុញ្ញាតឲ្យគូររូបលោកនិងរក្សាទុកជា
អនុស្សាវរីយ៍។ ខណៈដែលនាយឧត្តមសេនីយ៍ Vo Nguyen Giap លាចាកលោកទៅ
ហើយ ខ្ញុំចង់នាំយករូបភាពជីវភាពរស់នៅ​សាមញ្ញ​ដ៏ស្អាតរបស់ឧត្តមសេនីយ៍ដើម្បី
តាំងបង្ហាញឲ្យប្រជាជនទស្សនា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ