ព្រះមហាក្សត្រថៃស្នើឲ្យធ្វើវិសោធនកម្មសេចក្តីព្រាងរដ្ឋធម្មនុញ្ញ


ព្រះមហាក្សត្រថៃស្នើឲ្យធ្វើវិសោធនកម្មសេចក្តីព្រាងរដ្ឋធម្មនុញ្ញ - ảnh 1
ព្រះមហាក្សត្រថៃស្នើឲ្យធ្វើវិសោធនកម្មសេចក្តីព្រាងរដ្ឋធម្មនុញ្ញ (VNA)

(VOVworld) – នាថ្ងៃទី​ ១០ មករា នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-Ocha
បានឲ្យដឹងថា៖ ព្រះមហាក្សត្រថៃ មហាវជិរាលង្ករណ បានស្នើឲ្យធ្វើវិសោធនកម្ម
មាត្រាមួយចំនួនក្នុងសេចក្តីព្រាងរដ្ឋធម្មនុញ្ញទាក់ទិនដល់អំណាចរបស់ព្រះ
រាជរង្សានុវង្ស។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ
គណៈរដ្ឋមន្ត្រីជាប្រចាំសប្តាហ៍នាយករដ្ឋមន្ត្រី Prayuth Chan-Ocha បានឲ្យដឹង
ថា៖  ក្រុមប្រឹក្សាចារកម្មបានចាត់ទុកថាមាន ៣ ឬ ៤ មាត្រាក្នុងគំរោងធ្វើវិ
សោធនកម្មរដ្ឋធម្មនុញ្ញដើម្បីធានាអំណាច របស់ព្រះមហាក្សត្រ។ នាយករដ្ឋមន្ត្រី
 Prayuth Chan-Ocha បានលើកច្បាស់ថា៖ បញ្ហានេះមិនទាក់ទិនដល់បណ្ដាសិទ្ធិ
និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋប៉ុន្តែលោក មិនជូនដំណឹងលំអិតទេ។ កង
ទ័ពនិងគណៈរដ្ឋមន្ត្រីថៃបានឯកភាពធ្វើវិសោធនកម្មតាម សំណូមពរ។ ដំណើរ
ការនេះនឹងទាមទារយៈពេលពី ២ ដល់ ៣ ខែ ដោយសារ រាជរដ្ឋាភិបាល ថៃត្រូវ
ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបណ្តោះអាសន្នជាដំបូងបង្អស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ