រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសចិនហ៊ុងកុងធ្វើការរកស៊ីនៅវៀតណាម

(VOVWORLD) -រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសចិនហ៊ុងកុងធ្វើការរកស៊ីនៅវៀតណាម។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅក្នុងជំនួបជាមួយលោក Shen Tian Qing ប្រធាមសម្ព័ន្ធក្រុមហ៊ុន Jia Yuan (ហ៊ុងកុង ចិន) នាថ្ងៃទី៧ធ្នូនៅទីក្រុងហាណូយ។ 
រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសចិនហ៊ុងកុងធ្វើការរកស៊ីនៅវៀតណាម - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបជាមួយលោក Shen Tian Qing ប្រធាមសម្ព័ន្ធក្រុមហ៊ុន Jia Yuan (ហ៊ុងកុង ចិន) 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះរាល់វិស័យដែលសម្ព័ន្ធក្រុមហ៊ុនវិនិយោគនៅវៀត ណាម ព្រមទាំងសម្តែងគោលបំណងចង់ឲ្យសម្ព័ន្ធក្រុមហ៊ុនចូលរួមការធ្វើភាគហ៊ុនវូប្ប នីយកម្មសហគ្រាសវៀតណាម។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើក ច្បាស់ថា ចិននិងវៀតណាមជាដៃគូយុទ្ធសាស្ត្រ ហ៊ុងកុងក៏ជាដៃគូនិងទីផ្សារសំខាន់ របស់វៀតណាម តាមនោះ ប្រទេសទាំងពីរនឹងមានលក្ខណៈងាយស្រួលច្រើនសម្រាប់ ការអភិវឌ្ឍន៍។

  ប្រធានសម្ព័ន្ធក្រុមហ៊ុន Jia Yuan លោក Shen Tian Qing បានឲ្យដឹងថា សម្ព័ន្ធ ក្រុមហ៊ុនមានការយកចិត្តទុកដាក់និងមានបំណង បើកទូលាយការវិនិយោគនៅអាស៊ី អាគ្នេយ៍ ក្នុងនោះមានវៀតណាម។ លោកសង្ឃឹមថា រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលនិងក្រសួងស្ថាប័ននានារបស់វៀតណាម នឹងគាំទ្រសម្ព័ន្ធក្រុមហ៊ុនក្នុងដំណើរការ វិនិយោគនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ