រដ្ឋសភាពិភាគ្សាអំពីគំរោងការច្បាប់បោះពុម្ភផ្សាយ (វិសោធនកម្ម)។

រដ្ឋសភាពិភាគ្សាអំពីគំរោងការច្បាប់បោះពុម្ភផ្សាយ (វិសោធនកម្ម)។ - ảnh 1
រដ្ឋសភាពិភាគ្សាអំពីគំរោងការច្បាប់បោះពុម្ភផ្សាយ (វិសោធនកម្ម)។

VOV- នារសៀលថ្ងៃទី១៨មិថុនា ក្រោមអធិបតីភាពរបស់​អនុប្រធាន​រដ្ឋសភា
​វៀតណាម Nguyen Thi Kim Ngan រដ្ឋសភាវៀតណាមបានដំណើរការអនុម័ត្ត​
លើ​ច្បាប់ចំនួន៥ជាមួយសំលេងគាំទ្រភាគច្រើន។ ច្បាប់ចំនួន៥ដែលត្រូវបាន
អនុម័ត្ត​រួម​​មាន ច្បាប់ធានារាប់រងប្រាក់បញ្ញើ ច្បាប់បង្កាប្រឆាំងលៀងលុយ
ច្បាប់អប់រំឧត្តម​សិក្សា ច្បាប់បង្កាប្រឆាំងគ្រោះអាក្រកនៃបារី និងច្បាប់ការងារ
(វិសោធនកម្ម)។ នាព្រឹកថ្ងៃដ៏ដែល ក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភា
វៀតណាម លោក​​​ស្រី Tong Thi Phong  រដ្ឋសភាវៀតណាមបានពិភាគ្សានៅ
សាលប្រជុំអំពី​គំរោងច្បាប់បោះពុម្ភផ្សាយវិសោធនកម្ម។ បណ្ដាមតិសុទ្ធតែ
មូលមតិជាឯកឆ័ន្ទ​នូវ​កា​រ​​ចាំ​បាច់ផ្សព្វផ្សាយច្បាប់បោះពុម្ភផ្សាយ(វិសោធនកម្ម)។ ការផ្សព្វផ្សាយច្បាប់​បោះពុម្ភ​ផ្សាយ(វិសោធនកម្ម)នឹងបង្កលក្ខណៈសុក្រិដ្ឋរបៀង
កតិយុតដើម្បីដោះ​ស្រាយរាល់ការជំពាក់ជំពិនក្នុងស្ថានភាពជាក់ស្ដែងផង កែប្រែ
រាល់ទំនាក់ទំនង​ដែល​ទើបនឹង​បានបង្កើត​ក្នុងសកម្មភាពបោះពុម្ភផ្សាយផង។
ទន្ទឹមនឹងនោះ​បង្ក​លក្ខណៈដើម្បិ​វិស័យបោះពុម្ភ​ផ្សាយបន្តអភិវឌ្ឍន៍ឆ្លើយតបល្អ
ភារកិច្ចកំណត់ទិស​វប្បធម៍​​សតិអារម្មណ៍និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម។ ដំណាង
ជាច្រើនស្នើរក្សានៅ​ដ៏ដែលការកំណត់​ដូចជាច្បាប់​ចូលជាធរមានអំពីសម័ត្ថភាព
ផ្តល់លិខិតអនុញាត្ត​សកម្មភាពបោះពុម្ភ​ផ្សាយ។ លោក​ស្រី Tran Thi Dieu Thuy
សមាជិការ​សភា​ទីក្រុងហូជីមិញ​បាន​លើកមតិថា៖        
“អំពីប្រភេទរៀបចំគ្រឹះស្ថានបោះពុម្ភផ្សាយ ខ្ញុំមិនយល់ព្រមជាមួយពង្រាង​ច្បាប់ វិសោធនកម្មបោះពុម្ភផ្សាយរៀបចំនិងធ្វើសកម្មភាពតាមប្រភេទអង្គភាព​បុព្វហេតុ រដ្ឋរឺក្រុមហ៊ុនចំកាត់សមាជិកតែមួយដោយរដ្ឋគ្រប់គ្រងតែរក្សាដ៏ដែល​ច្បាប់ នាបច្ចុប្បន្នគឺគ្រឹះស្ថានបោះពុម្ភផ្សាយត្រូវបានរៀបចំតាមប្រភេទ​អង្គភាព​អាជីវកម្ម​មានលក្ខណៈរឺអង្គភាពបុព្វហេតុមានចំណូល។”       

 រីឯលោកស្រី Tran Thi Hong Tham សមាជិការសភាមណ្ឌល Can Tho បានចាត់ទុក
ថា៖
 “ខ្ញុំស្នើរគណៈកម្មាការតាក់តែងត្រូវស្រាវជ្រាវបំពេញបន្ថែមបណ្ដាការកំណត់
អំពីសកម្មភាពបោះពុម្ភផ្សាយនិងគោលនយោបាយអភិវឌ្ឍន៍វណ្ណកម្មបោះពុម្ភ
​ផ្សាយ ក្នុងនោះគប្បីកសាងមូលដ្ឋានទិន្នន័យដើម្បីគ្រប់គ្រងវណ្ណកម្មបោះពុម្ភ​
ផ្សាយ។​ ការ​កសាងមូលដ្ឋានទិន្នន័យជាមួយបច្ចេកវិទ្យានាបច្ចុប្បន្នគឺមិនពិបាក​
មិន​អស់​ប្រាក់​ច្រើនពេកនិងលឿន៕”

ប្រតិកម្មទៅវិញ

ព័ត៌មានទាក់ទិន
ផ្សេងៗ