រដ្ឋសភាវៀតណាមអនុម័តទៅលើច្បាប់ថវិការដ្ឋ ឆ្នាំ ២០១៤

 

រដ្ឋសភាវៀតណាមអនុម័តទៅលើច្បាប់ថវិការដ្ឋ ឆ្នាំ ២០១៤ - ảnh 1
រដ្ឋសភាវៀតណាមអនុម័តទៅលើច្បាប់ថវិការដ្ឋ ឆ្នាំ ២០១៤(internet)

(VOV)_បន្តសម័យប្រជុំលើកទី៦ រដ្ឋសភា វៀតណាមនីតិកាលទី១៣ នាថ្ងៃទី 
១៥ វិច្ឆិកា រដ្ឋសភា​បានអនុម័ត​លើសេចក្ដីសម្រេចចិត្តស្ដីពីការ​បែងចែកថវិកាមជ្ឈឹម  ឆ្នាំ២០១៤ ស្ដាប់របាយការណ៍ និងពិភាក្សាអំពីការងារកម្មាភិបាល។

          ក្នុងកម្មវិធីធ្វើការនាព្រឹកថ្ងៃទី ១៥ វិច្ឆិកានេះ រដ្ឋសភាវៀតណាមបាន​អនុម័ត ទោលើសេចក្ដីសម្រេចចិត្តស្ដីពីការបែងចែកថវិកាមជ្ឈឹម ឆ្នាំ២០១៤ ស្ដាប់ប្រធាន
រដ្ឋសភាវៀតណាមលោក Nguyen Sinh Hung តាងនាម​អោយ​គណះកម្មាធិការអ
ចិន្ត្រៃយ៍ រដ្ឋសភា រាយការណ៍អំពីលទ្ធផលពិភាក្សាជាមួយគណះប្រតិភូរដ្ឋសភា  ស្ដីពីការបង្កើនចំនួនអនុប្រធានក្រុមប្រឹក្សារជនជាតិ អនុប្រធានគណះកម្មាធិការ
មួយចំនួនរដ្ឋសភា។ បន្ទាប់នោះ រដ្ឋសភានឹងពិភាក្សា ​សម្រេចចិត្តអំពីការ បង្កើន ចំនួនអនុប្រធានក្រុមប្រឹក្សារជនជាតិ អនុប្រធាន​គណះកម្មាធិការមួយចំនួននៃរដ្ឋ
សភា។

នារសៀលថ្ងៃនេះដែរ បណ្ដាសមាជិកសមាជិកាសភានឹងពិភាក្សាតាមក្រុមៗ អំពី
គំរោងច្បាប់ឆ្លងដែន ស្នាក់នៅរបស់ជនបរទេសនៅវៀតណាម ​និងគំរោង ច្បាប់ ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់គមនាគមតាមផ្លូវទឹក៕ប្រតិកម្មទៅវិញ

ផ្សេងៗ