រំលឹកខួបលើកទី៦៨បដិវត្តន៍ខែសីហា។

រំលឹកខួបលើកទី៦៨បដិវត្តន៍ខែសីហា។ - ảnh 1
ថ្ងៃទី១៩សីហាឆ្នាំ១៩៤៥ ជារបត់ប្រវត្តិសាស្ត្រដ៏ភ្លឺត្រចះត្រចង់ក្នុងដំណើរការរាប់ពាន់ឆ្នាំបង្កើត និងការពារប្រទេសរបស់ប្រជាជាតិវៀតណាម។ (xaluan.com)        VOV-នាថ្ងៃទី១៩សីហា បណ្ដាដំបន់ក្នុងទូទាំងប្រទេសវៀតណាមបាន
រៀបចំសកម្មភាព​ជាក់ស្ដែងជាច្រើននៅឱកាសរំលឹកខួបលើកទី៦៨បដិវត្តន៍ខែ
សីហា ទទួលបាន​ជោគជ័យ (ថ្ងៃទី១៩សីហាឆ្នាំ១៩៤៥-ថ្ងៃទី១៩សីហាឆ្នាំ២០១៣)។
ថ្ងៃទី១៩សីហា​ឆ្នាំ​១៩៤៥ ជារបត់ប្រវត្តិសាស្ត្រដ៏ភ្លឺត្រចះត្រចង់ក្នុងដំណើរការរាប់
ពាន់ឆ្នាំបង្កើតនិងការពារប្រទេសរបស់ប្រជាជាតិវៀតណាម។

         បណ្ដាកាសែតដែលមានមិត្តអ្នកអានជាច្រើនកុះករនៅវៀតណាមក្នុងច្បាប់
ចេញផ្សាយនាថ្ងៃទី១៩សីហាបានចុះផ្សាយព័ត៌មានអត្ថបទជាច្រើន ស្ដីអំពីអត្ថន័យ ប្រវត្តិសាស្ត្ររបស់បដិវត្តខែសីហាឆ្នាំ​១៩៤៥។​ វិចារណកថា “ស្មារតីបដិវត្តន៍ខែសីហា លើកទឹកចិត្តយើងឈានទៅមុខ” របស់កាសែត Nhan Dan បានអះអាងថា​ក្នុងអំឡុង
រាប់ពាន់​ឆ្នាំ​បង្កើតនិងការពារប្រទេសជាតិ​ជ័យជំនះដ៏មហិមាររបស់បដិវត្តខែសីហា
ជាទំព័រ​មួយក្នុងចំណោមទំព័រប្រវត្តិសាស្ត្រភ្លឺស្វាងបំផុតក្នុងប្រវត្តិសាស្ត្រប្រជាជាតិ។​
ដើម្បី​រំលឹកខួបអនុស្សាវរីយ៍បដិវត្តន៍ខែសីហា ទទួលបានជោគជ័យ​បក្សទាំងមូល​
ប្រជាជន​វៀតណាមទាំងមូល និងកងទ័ពទាំងមូលបានពង្រីកយ៉ាងខ្លាំងក្លាលទ្ធិ
ស្នេហារជាតិ ឆ័ន្ទះ​ខ្លួនទីពឹងខ្លួននិងកំលាំងពលំមហាសាមគ្គីប្រជាជាតិ ខំប្រឹងប្រែង
ប្រឡងប្រណាំង​អនុវត្តសេចក្តីសំរេចចិត្តនៃមហាសន្និបាតលើកទី១១របស់បក្ស
ប្រកបដោយជោគជ័យ។

        កាសែត Quan doi Nhan dan បានមានវិចារណៈកថាក្រោមចំណងជើងថា “ឆន្ទះមោះមត់បដិវត្តន៍ខែសីហាក្នុងកិច្ចការផ្លាស់ប្តូរថ្មី”។ អត្ថបទសរសេរបានអះអាង
ថា ក្នុងកំណាត់ផ្លូវបដិវត្តន៍ជិត៧០ឆ្នាំកន្លងមក សតិអារម្មណ៍​មានចរិតលក្ខណៈ
សម័យ របស់បដិវត្តន៍ខែសីហានៅរក្សាដ៏ដែលនូវតំលៃនិងត្រូវ​បានអនុវត្តអភិវឌ្ឍន៍
ប្រកបដោយច្នៃប្រឌិតតាមបណ្ដាដំណាក់កាលបដិវត្តន៍។​ ស្មារតីឆ័ន្ទះមោះមត់
និងសមិទ្ធិផលដ៏មហិមាររបស់បដិវត្តខែសីហា ជានិច្ចកាលជាកំលាំងចលករដ៏ធំ​ធេងដែលលើកទឹកចិត្តបក្សទាំងមូលកងទ័ពទាំងមូលនិងប្រជាជនវៀតណាមទាំង
មូលឆ្លងផុតពីរាល់ការលំបាកការសាកល្បងបន្តនាំកិច្ចការផ្លាស់ប្តូរថ្មី កសាងនិង
ការពារមាតុប្រទេសទទួល​បានសមិទ្ធិថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ