រុស្ស៊ីអំពាវនាវឲ្យអនុវត្តដ៏ពេញលេញកិច្ចព្រមព្រៀងទីក្រុង Minsk

រុស្ស៊ីអំពាវនាវឲ្យអនុវត្តដ៏ពេញលេញកិច្ចព្រមព្រៀងទីក្រុង Minsk - ảnh 1
រុស្ស៊ីអំពាវនាវឲ្យអនុវត្តដ៏ពេញលេញកិច្ចព្រមព្រៀងទីក្រុង Minsk (Getty)(VOVworld) – នាថ្ងៃទី ១០ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន អំពាវនាវឲ្យភាគីទាក់ទិននានានៅតំបន់ខាងកើតអ៊ុយក្រែនអនុវត្តដ៏ពេញលេញ
កិច្ច ព្រមព្រៀងទីក្រុង Minsk ស្តីអំពីបទឈប់បាញ់ដែលចូលជាធរមានពីពាក់
កណ្ដាលខែ កុម្ភៈកន្លងទៅ។ ថ្នាក់ដឹកនាំរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ចនៅ
អ៊ីតាលីបានសង្កត់ ធ្ងន់ថា៖ ការអនុវត្តកិច្ចព្រមព្រៀងទីក្រុង  Minsk មានអត្ថន័យ
ស្លាប់រស់ដើម្បីបញ្ចប់ ជំលោះនៅតំបន់ខាងកើតអ៊ុយក្រែន។​ ការអំពាវនាវរបស់
លោក Vladimir Putin ត្រូវបាននាំចេញបន្ទាប់ពីក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង
ថា៖ ការអនុវត្តកិច្ចព្រម ព្រៀងពោលខាងលើនៅជួបការលំបាកជាច្រើន។ ម៉ូស្គូ
បានចាត់ទុកថា៖  Kiev មិន អនុវត្តឲ្យបានត្រឹមត្រូវភារកិច្ចរបស់ខ្លួនតាមកិច្ចព្រម
ព្រៀងនោះទេ។ អនុរដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Grigory Karasin បានប្រកាស
ថា៖ ម៉ូស្គូអស់ស្ឈឹមអំពីដំណើការអនុវត្តកិច្ច ព្រមព្រៀងទីក្រុង Minsk៕

ប្រតិកម្មទៅវិញ

ផ្សេងៗ