វៀតណាម-ជប៉ុនសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល។

វៀតណាម-ជប៉ុនសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល។ - ảnh 1
កម្មវិធីបញ្ជូនបេក្ខជនបំប៉នសុខភាពទៅធ្វើការនៅជប៉ុន (vietnamplus.vn)        VOV-កម្មវិធីបញ្ជូនបេក្ខជនបំប៉នសុខភាពទៅធ្វើការនៅជប៉ុនត្រូវបានអនុវត្ត​លើមូលដ្ឋានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចវៀតណាម-ជប៉ុន
(VJEPA) ថ្ងៃទី១៥ធ្នូឆ្នាំ២០០៨។ ក្នុងឆ្នាំ២០១២ កម្មវិធីបានជ្រើសរើសបេក្ខជន​ចំនួន​១៥០នាក់ដើម្បីបណ្ដុះបណ្ដាលភាសាជប៉ុនវគ្គទី១។ ចាប់ពីថ្ងៃទី១កញ្ញាដល់ថ្ងៃទី​៣០កញ្ញាឆ្នាំ២០១៣កម្មវិធីបន្តជ្រើសរើសវគ្គទី២។ នៅសិក្ខាសាលាឧទ្ទេសនាម
អំពី​កម្មវិធី​បញ្ជូនបេក្ខជនបំប៉នសុខភាពទៅធ្វើការនៅជប៉ុនដែលបានរៀបចំនាថ្ងៃ
ទី​២៨​សីហានៅទីក្រុងហាណូយ លោក Le Van Thanh អនុប្រធាននាយកដ្ឋានពលករ​
នៅ​ឯបរទេសក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា៖

        “ចំពោះវៀតណាមនេះជាកម្មវិធីបញ្ជូនអ្នកមានបច្ចេកទេសឯកទេសខ្ពស់ទៅ
ធ្វើការនៅឯបរទេស។ បណ្ដាអ្នកបំប៉នសុខភាពនេះទៅជប៉ុននឹងធ្វើការនៅជប៉ុន​និង​
រៀន​សូត្របច្ចេកទេសជឿនលឿនទំនើបរបស់ជប៉ុនដើម្បីក្រោយនេះត្រឡប់​មក
វៀតណាមនឹងជួយឲ្យផ្នែកសុខាភិបាលវៀតណាមអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ​រួម
ចំណែកជាច្រើនសំរាប់ជប៉ុនដោះស្រាយប្រភពធនធានមនុស្ស រួមចំណែកទៅ​ក្នុង​ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពវៀតណាមនិងជប៉ុន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ