វៀតណាមនិងសិង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ

(VOVWORLD) - វៀតណាមនិងសិង្ហបុរីនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យតុលាការដូចជា ការគ្រប់គ្រងសំណុំរឿងជំនុំជំរះ ការបង្កើនអនុវត្តន៍បច្ចេកវិទ្យាព័ត៌មាន និងការបណ្តុះបណ្តាលយុតិ្តធម៌ជាដើម។នេះគឺជាខ្លឹមសារផ្លូវការនៃអនុស្សារណៈយោគ យល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងប្រធានតុលាការប្រជាជនកំពូលវៀតណាម លោក Nguyen Hoa Binh និងប្រធានតុលាការសិង្ហបុរី លោក Sundaresh Menon នៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី២៥ កក្កដា។
វៀតណាមនិងសិង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ - ảnh 1 ប្រធានតុលាការប្រជាជនកំពូលវៀតណាម លោក Nguyen Hoa Binh (រូបថត៖ TTXVN)

ក្នុងពិធីចុះហត្ថលេខានេះ លោក Sundaresh Menon បានស្នើថាគប្បីបង្កើត កាណាល់ផ្លាស់ប្តូរព័ត៌មានរវាងតុលាការកំពូលនៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរ ព័ត៌មានដែលទាក់ទងនឹងការជំលោះអន្តរជាតិ ព្រមទាំងបង្កើតទំនាក់ទំនង សហប្រតិបត្តិការរវាងតុលាការពាណិជ្ជកម្មអន្តរជាតិសិង្ហបុរីជាមួយតុលាការវៀតណាម ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ