វៀតណាម-ម៉ិចស៊ិកចែករំលែកបទពិសោធន៍អំពីការកាត់បន្ថយភាពក្រីក្រក្នុងតំបន់នគរ

វៀតណាម-ម៉ិចស៊ិកចែករំលែកបទពិសោធន៍អំពីការកាត់បន្ថយភាពក្រីក្រក្នុងតំបន់នគរ - ảnh 1
វៀតណាម-ម៉ិចស៊ិកចែករំលែកបទពិសោធន៍អំពីការកាត់បន្ថយភាពក្រីក្រក្នុងតំបន់នគរ។
(Image: Vietnamplus)

(VOVworld) – ក្នុងក្រខ័ណ្ឌគំរោងការណ៍ “ការជួយឧត្ថម្ភកាត់បន្ថយភាពក្រីក្រ ពហុភាគី
ក្នុងតំបន់នគរ” គណៈប្រតិភូទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ដឹកនាំដោយ
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Hua Ngoc Thuan បានទៅបំពេញ
ទស្សនកិច្ចការងារនៅ ម៉ិចស៊ិក ចាប់ពីថ្ងៃទី ២ ដល់ទី ១២ សីហា។ គោលដៅនៃដំណើរ
ទស្សនកិច្ចលើកនេះគឺសំដៅចែករំលែកបទពិសោធ ន៍អំពីការកាត់បន្ថយភាពក្រីក្រក្នុង
តំបន់នគរ។ ក្នុងរយៈពេលស្នាក់នៅម៉ិចស៊ិកគណៈប្រតិភូវៀតណាមបានជួបធ្វើការជា
មួយតំណាងនិងអ្នកជំនាញការជាន់ខ្ពស់របស់ក្រុមប្រឹក្សាជាតិអំពីការវាយតំលៃគោល
នយោបាយសង្គមម៉ិកស៊ិក (CONEVAL) ក្រសួងអភិវឌ្ឍន៍សង្គម (SEDELSOL) ផ្លស់ប្តូរ
ជាមួយថ្នាក់ដឹកនាំ និងពិនិត្យមើលលើស្ថានភាពជាក់ស្តែងនៅខ័ណ្ឌមួយចំនួននៅរដ្ឋ
ធានីរបស់ ម៉ិចស៊ិក និងរដ្ឋ Puebla  ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ