វៀតណាម និងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងគ្រឿងញៀន

19 មេសា 2017 - 17:03:59

វៀតណាម នងកមពជាបងកើនកចចសហបរតបតតការបងការបរឆាងគរឿងញៀន hinh 0
វៀតណាម និងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងគ្រឿងញៀន (TTXVN)

(VOVworld)_នាព្រឹកថ្ងៃទី ១៩ មេសា នៅទីក្រុងហាណូយ​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាម លោក Vu Duc Dam និងជា​ប្រធាន​គណៈកម្មាធិការ​ជាតិស្ដីអំពីការបង្ការប្រឆាំងអេដស៍ និងការបង្ការ​ប្រឆាំង​គ្រឿងញៀន ពេស្យាចារ​វៀតណាម​ បានអញ្ជើញទទួលជួបសន្ទនា​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​ គ្រឿងញៀនលោក កែគឹមយ៉ាន​។ នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា ការដែលវៀតណាម និងកម្ពុជាពិភាក្សាអំពី​ស្ថានភាព ចែករំលែកទស្សនៈ រួមសហការ​ដោះស្រាយ​បញ្ហាគ្រឿង​ញៀន​គឺមាន​សារៈសំខាន់ណាស់ ។​ប្រការនេះបាន​ជួយ លើកកំពស់ប្រសិទ្ធភាព​ចំពោះកិច្ចការ​បង្ការ​ប្រឆាំង​គ្រឿងញៀននៃប្រទេសទាំងពីរ រួមចំណែកដោះស្រាយបញ្ហាគ្រឿង​ញៀន​នៅក្នុង​តំបន់​។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានបញ្ជាក់ថា រដ្ឋាភិបាល​វៀតណាមយកចិត្តទុកដាក់ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ​ជាមួយ​សហគមន៍​អន្តរជាតិ និងបណ្ដាប្រទេសនៅក្នុងតំបន់ ជាពិសេស​ប្រទេស​ដែល​មានខ្សែព្រំដែនរួមគ្នាសំដៅប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាគ្រឿងញៀន​។ វៀតណាមម្ចាស់ការ សកម្មចូលរួមក្នុងបណ្ដាយន្តការសហ​ប្រតិបត្តិការ​ទ្វេ​ភាគី ពហុភាគីនៅក្នុងតំបន់ និងក្របខ័ណ្ឌ​នៃ​អ.ស.ប​ស្ដីអំពី​ការ​បង្ការប្រឆាំងគ្រឿងញៀន ។ 
         រីឯខ្លួនវិញ  ឧបនាយករដ្ឋមកម្ពុជា លោក កែគឹមយ៉ានមានបំណងថា ភាគី​ទាំងពីរនឹងបន្តបង្កើនសកម្មភាព រួមសហការបង្ការទប់ស្កាត់ប្រឆាំង​គ្រឿងញៀន​នាពេល​ខាងមុខ​។ កម្ពុជាមានបំណងថាវៀតណាម​ជំរុញខ្លាំង​ ជួយគាំទ្រចំពោះ​ការ​សាងសង់​គ្រឹះស្ថានផ្ដាច់គ្រឿងញៀនស្ម័គ្រចិត្តដោយផ្អែកលើសហគមន៍ ៕​

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម