វិទ្យុសម្លេងវៀតណាមនិងក្រសួងអប់រំនិងបណ្ដុះបណ្ដាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឃោសនា។

វិទ្យុសម្លេងវៀតណាមនិងក្រសួងអប់រំនិងបណ្ដុះបណ្ដាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឃោសនា។ - ảnh 1
វិទ្យុសម្លេងវៀតណាមនិងក្រសួងអប់រំនិងបណ្ដុះបណ្ដាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការឃោសនា។​(vov.vn)        VOV-នាព្រឹកថ្ងៃទី៥សីហា នៅក្រុងហាណូយ អគ្គនាយកវិទ្យុសម្លេងវៀត​
ណាម​លោក Nguyen Dang Tien និងរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល Pham
Vu Luan បានចុះហត្ថលេខាលើកម្មវិធីសហការឃោសនារវាងអង្គភាពទាំងពីរ
ដំណាក់​កាល ២០១៣-២០១៥។ តាមនោះ ខ្លឹមសារសហការឃោសនាររួមមាន​
ខ្លឹមសារ​ចំនួន៦គឺ ឃោសនាអំពីគោលការណ៍គោលមាគ៌ានិងដំណោះស្រាយ​
ផ្លាស់ប្តូរ​ថ្មីជាសារវន្តនិងលើគ្រប់វិស័យអប់រំបណ្ដុះបណ្ដាល ឧទ្ទេសនាមបណ្ដា
គំរូ​វឌ្ឍន៍​ភាពនិងបទពិសោធន៍អភិវឌ្ឍន៍ជាដើម។ អគ្គនាយកវិទ្យុសម្លេងវៀត
ណាម​លោក Nguyen Dang Tien បានឲ្យដឹងថា៖

        “វិទ្យុសម្លេងវៀតណាមមានប្រភេទសារព័ត៌មានចំនួន៤គឺ ផ្សាយសម្លេង
កាសែត កាសែតអេលិចត្រូនិកនិងទូរទស្សន៍។ ​ខ្ញុំគិតថា ជាមួយអប់រំមាន​
កម្មវិធី​ជា​ច្រើន​និងការផ្លាស់ប្តូរថ្មី។ អប់រំនឹងស៊ីជម្រៅចូលមូលដ្ឋាន​អភិវឌ្ឍន៍
នៃប្រទេស​ជាតិ។ យើងខ្ញុំចែករំលែកនិងរួមដំណើរជាមួយអប់រំ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ