វិស័យរុក្ខកម្មគប្បីធានាឲ្យគោលដៅចំនួន ៣ ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

(VOVWORLD) -នាថ្ងៃទី ២០ កក្ដដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានអញ្ជើញជាអធិបតីសន្និសីទទូទាំងប្រទេស ស្ដីពីការអនុវត្តកម្មវិធីគោលដៅអភិវឌ្ឍន៍ វិស័យរុក្ខកម្មប្រកបដោយនិរន្តរភាពដំណាក់កាល ២០១៦ - ២០២០ ។
វិស័យរុក្ខកម្មគប្បីធានាឲ្យគោលដៅចំនួន ៣ ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព  - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung

នាថ្ងៃទី ២០ កក្ដដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានអញ្ជើញជាអធិបតីសន្និសីទទូទាំងប្រទេស ស្ដីពីការអនុវត្តកម្មវិធីគោលដៅអភិវឌ្ឍន៍ វិស័យរុក្ខកម្មប្រកបដោយនិរន្តរភាពដំណាក់កាល ២០១៦ - ២០២០ ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក ឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការអនុវត្តកម្មវិធីគោលដៅអភិវឌ្ឍន៍ វិស័យរុក្ខកម្មប្រកបដោយនរន្តរភាពដំណាក់កាល ២០១៦ - ២០២០ គម្បីប្រមូលផ្ដុំផ្នែករុក្ខកម្មត្រូវធានាឲ្យបានគោលដៅចំនួន ៣ ដើម្បីអភិវឌ្ឍន៍រុក្ខកម្មប្រកបដោយនិរន្តរភាព ។ គោលដៅទាំងនេះរួមមាន៖ ការពារព្រៃឈើ អភិរក្សធនធានធម្មជាតិ  អភិវឌ្ឍន៍ព្រៃឈើដើម្បីលើកកំពស់ការគ្របដណ្ដប់ ព្រៃឈើ និងលើកំពស់គុណភាពព្រៃឈើ ដម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនជាដើម។ តាមលោករូបនេះថា ដើម្បីអនុវត្តគោលដៅចំនួន ៣ នេះ គឺផ្នែករុក្ខកម្មគម្បីសម្រេចរួចរាល់យន្តការ គោលនយោបាយច្បាប់ដើម្បីបង្កើតបរិយាកាសគតិយុត្តិដើម្បីការពារការអភិវឌ្ឍន៍ព្រៃឈើ។ សម្រេចរួចរាល់ការកសាង សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារ និងការអភិវឌ្ឍន៍ព្រៃឈើ(ធ្វើវិសោធនកម្ម) ជាដើម។ លោកក៏ស្នើឲ្យបង្កើតកម្លាំងចលករ បង្កលក្ខណៈងាយស្រួលដើម្បីជំរុញការចូលរួមនៃសមាសភាគសេដ្ឋកិច្ចក្នុងការគ្រប់គ្រង ការពារ និងធ្វើអាជីវកម្មព្រៃឈើប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ