សិក្ខាសាលាអំពីការវិនិយោគនៅវៀតណាមបើកនៅទីក្រុង Osaka របស់ជប៉ុន

សិក្ខាសាលាអំពីការវិនិយោគនៅវៀតណាមបើកនៅទីក្រុង Osaka របស់ជប៉ុន - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២៧ ឧសភា អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង
Osaka របស់ជប៉ុន បានរៀបចំសិក្ខាសាលាស្ដីអំពីការវិនិយោគនៅវៀតណាមដោយ
មានការចូលរួមនិងជួយឧបត្ថម្ភរបស់អង្គការសេដ្ឋកិច្ចនានានៅតំបន់ Kansai និង
បណ្ដាក្រុមហ៊ុនដែលធ្វើសកម្មភាពក្នុងវិស័យផលិតកម្មឧស្សាហកម្ម នាំចេញនាំចូល
ធនាគារជាដើម។ បណ្ដាក្រុមហ៊ុនជប៉ុនបានវាយតំលៃខ្ពស់ចំពោះសក្ដានុភាព
ឱកាសវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាមជាពិសេសគឺក្នុងកាលៈទេសៈដែល
សហគមន៍ សេដ្ឋកិច្ចអាស៊ានត្រូវបានបង្កើតឡើងចាប់ពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៥ និង
ការដែល វៀតណាមចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីនានានៅ
តំបន់។បណ្ដាក្រុមហ៊ុនជប៉ុនបានសម្ដែងគោលបំណងថា រដ្ឋាភិបាលវៀតណាម
បន្តបង្ក លក្ខណៈងាយស្រួលនិងជួយឧបត្ថម្ភសំរាប់ក្រុមហ៊ុនជប៉ុនអនុវត្តរាល់ផែន
ការធ្វើអាជីវកម្មនិងវិនិយោគនៅវៀតណាមប្រកបដោយជោគជ័យថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ