សិក្ខាសាលាអំពីសហគមន៍សេដ្ឋកិច្ចអាស៊ាន

សិក្ខាសាលាអំពីសហគមន៍សេដ្ឋកិច្ចអាស៊ាន - ảnh 1

(VOVworld) - ដើម្បីត្រៀមរៀបចំសំរាប់សម័យបំភ្លឺអំពីដំណើរការបង្កើតសហគមន៍
សេដ្ឋកិច្ចអាស៊ានដែលគ្រោងនឹងបានរៀបចំឡើងនាថ្ងៃទី១៨ សីហា ខាងមុខ គណៈ
កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមនាថ្ងៃទី១៦ មិថុនា បានរៀបចំសិក្ខា
សាលាអំពីសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)។នៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងឧស្សា
ហពាណិជ្ជកម្មវៀតណាមលោក Nguyen Cam Tu បានលើក ត្រដែតគោលដៅចំនួន
៤របស់ AEC ក្នុងនោះមានគោលដៅនាំអាស៊ានក្លាយទៅជាមូលដ្ឋានផលិតកម្មនិង
ទីផ្សាររួមដោយមានការចេញចូលដោយសេរីភាពរបស់ទំនិញ សេវាកម្ម វិនិយោគ ពលករមានថ្វីដៃខ្ពស់និងចរន្តទុន សំដៅលើកកំពស់ សមត្ថភាពប្រកួតប្រជែងរបស់
ខឿនសេដ្ឋកិច្ចតំបន់ ឆ្ពោះទៅការធ្វើសមាហរណកម្មយ៉ាងពេញលេញនិងស៊ីជំរៅ
ជាងទៀតក្នុងខឿនសេដ្ឋកិច្ចពិភពលោក។
ស្ដីពីការងារត្រៀមរៀបចំរបស់វៀតណាមដើម្បីចូលរួម AEC លោក Nguyen Cam Tu
បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលពីឆ្នាំ២០០៨មក វៀតណាមជានិច្ចកាលជាសមា
ជិកដែលអនុវត្តយ៉ាងម៉ឹងម៉ាត់នូវកិច្ចសន្យាអាស៊ាននានា ដោយមាន អត្រាអនុវត្តគឺ
ពី៨៥-៩៥% និងស្ថិតនៅក្នុងក្រុមបណ្ដាប្រទេសមានអត្រាអនុវត្តខ្ព ស់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ