សួនឧទ្យានជាតិ Bai Tu Long ជាឧទ្យានបេតិកភ័ណ្ឌទី ៣៨ នៃអាស៊ាន

(VOVWORLD) -សួនឧទ្យានជាតិ Bai Tu Long នៅ Quang Ninh (ភាគខាងជើងវៀតណាម) បានក្លាយជាសួនឧទ្យានបេតិកភ័ណ្ឌទី ៣៨ នៃអាស៊ាន។ ពិធីប្រគល់ នាម សួនឧទ្យានបេតិកភ័ណ្ឌបានប្រព្រឹត្តិទៅនាថ្ងៃទី ១៩ ឧសភា នៅទីក្រុង Ha Long  (ខេត្ត Quang Ninh) ។
សួនឧទ្យានជាតិ Bai Tu Long ជាឧទ្យានបេតិកភ័ណ្ឌទី ៣៨ នៃអាស៊ាន - ảnh 1

សួនឧទ្យានជាតិ Bai Tu Long ជាឧទ្យានបេតិកភ័ណ្ឌទី ៣៨ នៃអាស៊ាន

កម្មវិធីសួនឧទ្យានបេតិកភ័ណ្ឌអាស៊ានជាការផ្ដើមគំនិតមួយរបស់ក្រុមការងារអាស៊ានស្ដីពីការអភិរក្សធម្មជាតិ និងជីវចម្រុះ ដែលត្រូវបានដំណើរការអនុវត្តតាំងពីឆ្នាំ ២០០២ មក។ សួនឧទ្យានជាតិ Bai Tu Long បានក្លាយទៅសួនឧទ្យានទី ៦ របស់វៀតណាម និងទី ៣៨ របស់អាស៊ាន ដោយសារមានបទដ្ឋានទាំង ៦។ មុនោះ វៀតណាមមានសួនឧទ្យានចំនួន ៥ ដែលត្រូវបានទទូលស្គាល់ជាសួនឧទ្យានបេតិកភ័ណ្ឌអាស៊ាន ក្នុងនោះរួមមាន៖ Ba Be Hoang Lien Kon Ka Kinh Chu Mon Ray និង U Minh Thuong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ