សភានៃប្រទេសនានាចូលួមការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមលើបណ្តាញអ៊ីណធឺណែត

សភានៃប្រទេសនានាចូលួមការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមលើបណ្តាញអ៊ីណធឺណែត - ảnh 1
សភានៃប្រទេសនានាចូលួមការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមលើបណ្តាញអ៊ីណធឺណែត (Image: VNA)


(VOVworld) – នាថ្ងៃទី ២៨ មករា សិក្ខាសាលា “សភានៃបណ្ដាប្រទេសចូលរួមការ ប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនៃសង្គ្រាមលើបណ្តាញអ៊ីណធឺណែតចំពោះ សន្តិភាពសន្តិសុខពិភពលោក” ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ (វៀតណាម) ។ អនុប្រធានរដ្ឋសភាវៀតណាម​ លោក Huynh Ngoc Son បានសង្កត់ធ្ងន់ថា៖ ក្នុងឋានៈជាសមាជិកមានការទទួលខុសត្រូវនិងជាប្រទេសម្ចាស់ផ្ទះទទួលរៀបចំមហា សន្និបាតសហភាពអន្តរសភាពិភពលោកលើកទី ១៣២  (IPU -132) រដ្ឋសភាវៀតណាមវាយតំលៃខ្ពស់ចំពោះការដែល IPU -132 នឹងពិភាក្សានិងអនុម័ត លើសេចក្តីសម្រេចចិត្តស្តីអំពី “សង្គ្រាមលើបណ្តាញអ៊ីណធឺណែត - ការគំរាមកំហែង ដ៏គ្រោះថ្នាក់ចំពោះសន្តិភាពនិងសន្តិសុខពិភពលោក”។ សិក្ខាសាលាលើកនេះគឺជា ឱកាសដើម្បីចែករំលែកព័ត៌មានខាងវិទ្យាសាស្ត្របំរើសកម្មភាពកសាងពង្រាង សេចក្តីសម្រេចចិត្តនៃគណៈប្រតិភូរដ្ឋសភាវៀតណាមអំពីបញ្ហានេះ។ បណ្ដាតំណាងក៏បានពិភាក្សាជាមួយតំណាងនៃសភារបស់ប្រទេសផ្សេងៗទៀតអំពី កិច្ចសហប្រតិបត្តិការក្នុងការបង្ការប្រឆាំងនឹងការគំរាមកំហែងនៃសង្គ្រាមលើបណ្ដាញ
អ៊ីណធឺណែត ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ