សម័យប្រជុំលើកទី៨គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកជាផ្លូវ

14 មិនា 2017 - 17:42:58

សមយបរជលើកទ៨គណៈកមមាធការអចនតរៃយរដឋសភាវៀតណាមបើកជាផលវ hinh 0
សម័យប្រជុំលើកទី៨គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកជាផ្លូវ

(VOV)_​នាព្រឹកថ្ងៃទី១៤មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា​វៀត​ណាម ​លោក
ស្រី Nguyen Thi Kim Ngan បានអញ្ជើញជាអធិបតីពិធីបើក​កិច្ចប្រជុំ ​លើកទី៨ ​គណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម។ថ្លែងមតិនៅ​ទីនេះ ​ប្រធានរដ្ឋសភា លោកស្រី 
Nguyen Thi Kim Ngan បានអោយដឹងថា៖​ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រ
មូលផ្តុំពិភាក្សាអំពីការទទួលយក និង​កំណែទម្រង់គំរោងច្បាប់មួយចំនួនដែលបាន
សមាជិកសភាផ្តល់មតិ ក្នុងសម័យប្រជុំលើកទី៣។ ប្រធានរដ្ឋសភាបានអះអាងថា៖

          “ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងទុកខ្លឹមសារចំនួន៣នៅសម័យប្រជុំ
លើកទី៩ នៃក្រមច្បាប់​ព្រហ្មទណ្ឌ ដើម្បីស្រាវជ្រាវបន្ថែម។ យើងខ្ញុំកំពុង​រៀបចំ​ការទ
ទួលយកមតិ របស់សមាជិកសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងស្ថាប័ន
ទាក់ទិននានា វិភាគអោយបានហ្មត់ចត់ មុនពេលដាក់ជូនរដ្ឋសភា៕”

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម