សារព័ត៌មានអេហ្ស៊ីបនិងអ៊ីស្រាអែលជូនព័ត៌មានអំពីប្រធានាធិបតីអ៊ីស្រាអែលបំពេញទស្សនកិច្ចនៅវៀតណាម

22 មិនា 2017 - 15:56:02

សារពតមានអេហសបនងអសរាអែលជនពតមានអពបរធានាធបតអសរាអែលបពេញទសសនកចចនៅវៀតណាម hinh 0
សារព័ត៌មានអេហ្ស៊ីបនិងអ៊ីស្រាអែលជូនព័ត៌មានអំពីប្រធានាធិបតីអ៊ីស្រាអែលបំពេញទស្សនកិច្ចនៅវៀតណាម

(VOV)_ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ ប្រធានាធិបតីអ៊ីស្រា​អែល
 លោក Reuven Ruvi Rivlin ត្រូវបានសារព័ត៍មាននៅមជ្ឈឹមបូពា៍ ​និងអ៊ីស្រា​អែលជូន
ព័ត៌មានជាបន្តបន្ទាប់។ គេហទំព័រ Youm Sabaa របស់​អឹហ្ស៊ីបបានជូន​ព័ត៍មាន៖ ប្រ
ធានាធិបតីអ៊ីស្រាអែល លោក Reuven Ruvi Rivlin ​បំពេញទស្សនកិច្ច​នៅវៀតណាម 
ដោយមានគណៈប្រតិភូជាអ្នកសេដ្ឋកិច្ច​និងយោធាធំៗ។ សេចក្ដីស្នូល​ក្នុងរបៀបវារះ
ជាទំនាក់ទំនងសេដ្ឋកិច្ច ​សន្តិសុខ ​និងយោធារវាងប្រទេសទាំងពីរ។ ដកស្រង់ពាក្យ
សំដីរបស់ប្រធានាធិបតី​លោក ​Reuven Ruvi Rivlin មុនពេលចេញដំណើរ​ទស្សនកិច្ច
លើកនេះបានអោយដឹងថា៖​ “ ដំណើរទស្សន​កិច្ចលើកនេះបានបង្ហាញទំនាក់ទំនង
ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ វៀតណាម​ជាប្រទេសមួយមានទីតាំងភូមិសាស្ត្រសំខាន់
នៅទ្វីបអាស៊ី។”។ វិទ្យុជាតិអ៊ីស្រាអែល​ នាថ្ងៃទី២១មិនា បានជូនព័ត៍មានថា៖ក្នុងជំ
នួបសន្ទនាជាមួយប្រធាន​រដ្ឋ​វៀតណាម​ លោក Tran Dai Quang នៅទីក្រុងហាណូយ 
ប្រធានាធិបតី​ លោក​ Reuven Ruvi Rivlin បានអះអាងនូវការខំប្រឹងប្រែងជំរុញកិច្ច
ព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងប្រទេសទាំង​ពីរ។​ ប្រធានរដ្ឋវៀតណាមក៏បានសង្កត់
ធ្ងន់ថា៖ ​ប្រទេសទាំងពីរកំពុងមានជំហានលោតផ្លោះ​ជាច្រើន និងដំណើរទស្សនកិច្ច
លើក​នេះ​​របស់ប្រធានាធិបតី​ លោក Reuven Ruvi Rivlin នឹងរួមចំណែកជំរុញ​កិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យ៕

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម