អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន

12 មករា 2017 - 17:31:37

អគគលេខាបកស លោក nguyen phu trong អញជើញទៅដលទករងបេកាងចាបផតើមដណើរទសសនកចចជាផលវការនៅចន hinh 0
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន

(VOVworld)-នារសៀលថ្ងៃទី១២ខែមករា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់ទីក្រុង
 ប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិនតាមសេចក្តីអញ្ជើញរបស់អគ្គ
លេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping។ ដំណើរទស្សនកិច្ចនៅចិនលើក
 នេះរបស់លោក Nguyen Phu Trong បានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលប្រទេស
ទាំងពីរកំពុងត្រៀមរៀបចំពិធីរំលឹកខួបលើកទី៦៧នៃទិវាបង្កើតទំនាក់ទំនងការទូត
 ​ហើយប្រទេសទាំងពីរកំពុងត្រៀមទទួលបុណ្យតេតប្រពៃណី។ ជាពិសេស ដំណើរ
 ទស្សនកិច្ចនេះក៏មានអត្ថន័យសំខាន់ក្នុងទិសដៅអភិវឌ្ឍន៍យូរអង្វែងសម្រាប់ទំនាក់
 ទំនងវៀតណាម-ចិនផងដែរ។
ពិធីទទួលបដិសញ្ឋារកិច្ចលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាមបានរៀបចំឡើងយ៉ាងឪឡារិកនៅមហាសាលប្រជាជនិចិនតាមពិធីការ ខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍នេះ៕

សកម្មភាពរបស់មជ្ឈដ្ឋានវ័យក្មេងវៀតណាមក្នុងទិវាបុណ្យនៃក្តីស្រឡាញ់

សកម្មភាពរបស់មជ្ឈដ្ឋានវ័យក្មេងវៀតណាមក្នុងទិវាបុណ្យនៃក្តីស្រឡាញ់

(VOVworld)-លោកអ្នកនាងជាទីមេត្រី! យើងខ្ញុំមានក្តីសោមនស្សរីករាយដែលបាន ជួបមិត្តអ្នកស្តាប់ក្នុងនាទីប្រអប់សំបុត្រពេលនេះ។ ប្រការពិសេសគឺថ្ងៃនេះជាថ្ងៃ១៤ កុម្ភៈ ជាទិវានៃក្តីស្រឡាញ់និងត្រូវបានគេចាត់ទុកថាជាទិវាសម្រាប់មនុស្សដែល កំពុងស្រឡាញ់គ្នា។នៅវៀតណាម ក្នុងទិវានេះ គូរស្រករនានាក៏បានរៀបចំពិធីបុណ្យ នៃក្តីស្រឡាញ់ថ្ងៃទី១៤កុម្ភៈនេះតាមរបៀបខុសដោយឡែកពីគ្នាដែរ។ សូមអញ្ជើញ​លោកអ្នកបនាងស្វែងយល់លក្ខណៈដោយឡែកនេះតាមរយៈបទយកការណ៍របស់ អ្នកស្រី Bich Ngoc។

អានបន្ថែម