អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមពិភាគ្សាអំពីគំរោងច្បាប់ទទួលជួបពលរដ្ឋ

អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមពិភាគ្សាអំពីគំរោងច្បាប់ទទួលជួបពលរដ្ឋ - ảnh 1
អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមពិភាគ្សាអំពីគំរោងច្បាប់ទទួលជួបពលរដ្ឋ (vov.vn)        VOV-បន្តរបៀបវារៈនៃសម័យប្រជុំលើកទី២០ នាព្រឹកថ្ងៃទី១៩សីហា គណៈ​
កម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានពិភាគ្សាអំពីបញ្ហាសំខាន់មួយចំនួន
​ដែល​មាន​ការ​ខ្វែងគំនិតរបស់គំរោងច្បាប់ទទួលជួបពលរដ្ឋ។ តាមរយៈការ
ពិភាគ្សា បណ្ដា​សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពចាត់ទុក
ថា ច្បាប់​គួរតែកំណត់​អំពី​សកម្មភាពទទួលជួបពលរដ្ឋរបស់ស្ថាប័នរដ្ឋអង្គការ
នយោបាយ អង្គការនយោបាយ​សង្គម មិនគួរកំណត់ការទទួលខុសត្រូវទទួលជួប
ពលរដ្ឋ​របស់​អង្គការសង្គមវិជ្ជាជីវៈ​ជា​ដើម។ អនុប្រធានរដ្ឋសភាលោក Huynh Ngoc
Son បាន​ស្នើរថា​ត្រូវមានការិយាល័យ​ទទួលជួបពលរដ្ឋរួមសំរាប់ស្ថាប័នរបស់
រដ្ឋសភា​ដោយ​គណៈកម្មាធិការបំណង​ប្រាថ្នា​ប្រជាជន​​ធ្វើអធិបតី៖

        “ខ្ញុំស្នើរអាចកំណត់គឺមួយសប្ដាហ៍រឺមួយខែទទួលជួបពលរដ្ឋម្ដង ធ្វើ​សេនាធិការ
​លើក​យោបល់ចំពោះរដ្ឋសភា ស្ថាប័នរដ្ឋសភាដោះស្រាយការងារ​ចំណុះសម័ត្ថកិច្ច
​របស់​រដ្ឋសភាដូចជាចេញផ្សាយច្បាប់ឃ្លាំមើលរឺសំរេចបណ្ដាបញ្ហាសំខាន់រឺបញ្ហា
ចំណុះសម័ត្ថកិច្ចរបស់រដ្ឋសភា។ ទន្ទឹមនឹងនោះបញ្ជូន​ពាក្យបណ្ដឹង​តវ៉ាសំណើរជូន
ស្ថាប័នមាន​ការ​ទទួល​ខុសត្រូវដោះស្រាយនិងសំណូមពររយៈ​ពេលដោះស្រាយនិង
រាយការណ៍​ជាមួយ​រដ្ឋសភា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ