អនុម័តលើផែនការអភិវឌ្ឍន៍សេវ៉ាកម្មផ្សាយសម្លេងទូរទស្សន៍

អនុម័តលើផែនការអភិវឌ្ឍន៍សេវ៉ាកម្មផ្សាយសម្លេងទូរទស្សន៍ - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung (vov.vn)        VOV-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung ទើប​នឹងបានអនុម័តលើផែនការអភិវឌ្ឍន៍សេវ៉ាកម្មផ្សាយសម្លេងទូរទស្សន៍វៀតណាម​
ដល់ឆ្នាំ២០២០។ តាមនោះ ការអភិវឌ្ឍន៍សេវ៉ាកម្មផ្សាយសម្លេងទូរទស្សន៍ផ្សព្វ​
ផ្សាយ​ត្រូវបានអភិវឌ្ឍន៍លើទូទាំងប្រទេស ឆ្លើយតបនឹងសំណូមពរអនុវត្តភារកិច្ច​នយោបាយព័ត៌មានឃោសនារបស់បក្សរដ្ឋសំដៅអភិវឌ្ឍន៍ដ៏ចីរភាពទីផ្សារសេវ៉ាកម្ម
ទូរទស្សន៍បង់លុយ ធានាបរិយាកាសប្រគួតប្រជែងសមភាពប្រឆាំងការ​ផ្ដាច់មុខ ឆ្លើយតបនឹងតម្រូវការកំសាន្តកាន់តែពហុបែបពីមួយថ្ងៃទៅមួយថ្ងៃរបស់​ប្រជាជន។
តាមផែនការនេះ ដល់ឆ្នាំ២០១៥នឹងមានកាណាល់ទូរទស្សន៍ចំនួនពី៧០​ដល់៨០បំរើភារកិច្ចនយោបាយព័ត៌មានឃោសនាចាំបាច់នៃប្រទេសជាតិ។ ដំណោះស្រាយចំនួន៤ដែលនឹងបានប្រមូលផ្ដុំអនុវត្តក្នុងរយៈពេលខាងមុខគឺជំរុញ​ខ្លាំងព័ត៌មានឃោសនា សុក្រិដ្ឋយន្តការច្បាប់ ចលនាប្រភពទុនវិនិយោគនិងលើក​កំពស់​គុណភាពសេវ៉ាកម្មផ្សាយសម្លេងទូរទស្សន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ