អនុរដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នយោបាយជាមួយថ្នាក់ដឹកនាំក្រសួងការបរទេសកូតឌីវ័រ

21 មេសា 2017 - 16:35:34

អនរដឋមនតរអញជើញចលរមកចចបរជពគរោះយោបលនយោបាយជាមយថនាកដកនាករសងការបរទេសកតឌវរ hinh 0
អនុរដ្ឋមន្ត្រីលោក Vu Hong Nam អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នយោបាយជាមួយថ្នាក់ដឹកនាំក្រសួងការបរទេសកូតឌីវ័រ

          (VOV)_អនុរដ្ឋមន្ត្រីការបរទេស និងជាប្រធានគណៈកម្មាធិការជាតិទទួល​បន្ទុកបញ្ហាជន វៀត ណាមនៅឯបរទេស លោក Vu Hong Nam បានដឹកនាំ​គណៈប្រតិភូវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណះរដ្ឋកូតឌីវ័រ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩មេសាឆ្នាំ២០១៧។ ប្រទេសកូតឌីវ័រជាដៃគូពាណិជ្ជ​កម្មធំទីពីររបស់វៀតណាមនៅទ្វីបអាហ្វ្រីក ដោយមានទំហំពាណិជ្ជកម្មទ្វេភាគី​ចំនួន៨២០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។

          ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ អនុរដ្ឋមន្ត្រី លោក Vu  Hong Nam និង​អនុរដ្ឋមន្ត្រី លោក Tran Thanh Nam មកសម្ដែងការគួរសមប្រធាន​រដ្ឋសភាលោក​ Guillaume Soro និងអនុប្រធានាធិបតី  លោក Daniel Kablan Duncan និងជួបធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម សិប្បកម្ម និង​អភិវឌ្ឍន៍​សហគ្រាសខ្នាតតូចនិង​មធ្យម ​ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទកូតឌីវ័រ។អនុរដ្ឋមន្ត្រីការបរទេស លោក Vu Hong Nam អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើក​ទីមួយ ​ជាមួយរដ្ឋមន្ត្រីការបរទេសលោក Marcel Amon Tanoh ផងដែរ៕

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVworld)-នារសៀលថ្ងៃទី២៤មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក Masagos Zulkifli

អានបន្ថែម