អាមេរិកនាំចេញការវាយតំលៃខុសពីគ្នាស្តីអំពីការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់

21 មេសា 2017 - 13:39:20

អាមេរកនាចេញការវាយតលៃខសពគនាសតអពការអនវតតកចចពរមពរៀងនយកលេអែររបសអរង hinh 0
អាមេរិកនាំចេញការវាយតំលៃខុសពីគ្នាស្តីអំពីការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ (VNA)


(VOVworld) – នាថ្ងៃទី ២០ មេសា ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់អ៊ីរ៉ង់ «មិនអនុវត្តឲ្យបានត្រឹមត្រូវតាមស្មារតី» នៃកិច្ចព្រមព្រៀងនុយក្លែអ៊ែរឆ្នាំ ២០១៥  រវាង Tehran និងក្រុម P5+1 ដោយមិនអើពើដល់ការដែលមុននេះ របាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋអំណាចអាមេរិកបានអះអាងថា៖ អ៊ីរ៉ង់ប្រតិបត្តិតាមកិច្ចព្រមព្រៀងនេះ។ ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Paolo Gentiloni ដែលកំពុងបំពេញទស្សនកិច្ចនៅអាមេរិក ប្រធានាធិបតី Trump បានឲ្យដឹងថា៖ នេះគឺជា «កិច្ចព្រមព្រៀងដ៏អាក្រក់ក្រៃលែងនិងមិនគប្បីត្រូវបានចុះហត្ថលេខាឡើយ»។ ថ្នាក់ដឹកនាំមហាអំណាចរូបនេះបានឲ្យដឹងថា៖ រដ្ឋអំណាចរបស់លោកកំពុងវាយតំលៃឡើងវិញឯកសារសំខាន់ពោលខាងលើ។​ លោក Donald Trump បាននាំចេញសេចក្តីប្រកាសនេះក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីវ៉ាស៊ីនតោនបន្ធូស្រាលបទដាក់ទណ្ឌកម្មចំពោះប្រទេសឥស្លាមនេះ៕ 

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVworld)-នារសៀលថ្ងៃទី២៤មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក Masagos Zulkifli

អានបន្ថែម