EU ព្យាពេលបទដាក់ទណ្ឌកម្មទៅលើបុគ្គលមួយចំនួនរបស់រុស្ស៊ីនិងអ៊ុយក្រែន

14 មិនា 2017 - 14:11:31

eu ពយាពេលបទដាកទណឌកមមទៅលើបគគលមយចននរបសរសសនងអយករែន hinh 0
EU ព្យាពេលបទដាក់ទណ្ឌកម្មទៅលើបុគ្គលមួយចំនួនរបស់រុស្ស៊ីនិងអ៊ុយក្រែន (VNA)


(VOVworld) – នាថ្ងៃទី​ ១៣ មិនា ក្រុមប្រឹក្សាអឺរ៉ុប (EC) បានចេញសេចក្តីសម្រេច
ពន្យាពេលបន្ថែម ៦ ខែ (ដល់ថ្ងៃទី ១៥ កញ្ញា ឆ្នាំ ២០១៧) ចំពោះបទដាក់ ទណ្ឌកម្ម
ទៅលើបុគ្គលមួយចំនួននិងអង្គការរបស់រុស្ស៊ីនិងអ៊ុយក្រែនដែលទាក់ ទិនដល់ជំលោះ
នៅប្រទេសអឺរ៉ុបខាងកើតនេះ។ បទដាក់ទណ្ឌកម្មរបស់សហភាព អឺរ៉ុប  (EU) រួម
មានការបង្កកគណនីនិងបទហាមប្រាមឆ្លងដែនចូលក្នុងទ្វីបអឺរ៉ុប។ បន្ទាប់ពី
ពិនិត្យមើលឡើងវិញបញ្ជីឈ្មោះបុគ្គលនិងអង្គការ EC បានដកចេញ បុគ្គលចំនួន
 ២ នាក់ដោយសារគេបានទទួលមរណភាព។ រហូតមកដល់ពេលនេះ បញ្ជីរាយនាម
នៅសេសសល់បុគ្គលចំនួន ១៥០ នាក់និងអង្គការចំនួន ៣៧។  EU អនុម័តលើ
បណ្ដាបទដាក់ទណ្ឌកម្មពោលខាងលើដោយមូលហេតុទប់ទល់នឹងការ គំរាមកំហែង
ទៅលើអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែន៕ 

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម