TATA ជាសម្ព័ន្ធក្រុមហ៊ុនឥណ្ឌាមួយដែលមានទុនវិនិយោគធំបំផុតនៅវៀតណាម

12 មករា 2017 - 18:19:49

tata ជាសមពនធករមហនឥណឌាមយដែលមានទនវនយោគធបផតនៅវៀតណាម hinh 0
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន TATA របស់ឥណ្ឌាប្រចាំនៅវៀតណាមលោក Indronil Sengupa

(VOVworld)- នារសៀលថ្ងៃទី១២មករានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន
TATA របស់ឥណ្ឌាប្រចាំនៅវៀតណាមលោក Indronil Sengupa។ នៅក្នុងជំនួបនេះ
លោក  Tran Dai Quang បានស្វាគមន៍ចំពោះការដែលសម្ព័ន្ធក្រុមហ៊ុន TATA បើក
 ទូលាយសកម្មភាពធ្វើអាជីវកម្មនៅវៀតណាម ព្រមទាំងជឿជាក់ថា គម្រោងការ
រោងចក្រអគ្គីសនី Long Phu 2 នៅខេត្ត Soc Trang ខណៈពេលបានបើកឲ្យដំណើរ
ការនោះ នឹងរួមចំណែកសំខាន់ចូលក្នុងការជម្រុញវិនិយោគរវាងប្រទេសទាំងពីរ។
 ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន TATA ក៏ដូចជារូប
លោកIndronil Sengupa ផ្ទាល់ នឹងរួមចំណែកក្នុងការនាំឥណ្ឌាក្លាយទៅជាវិនិយោ
គិននាំមុខរបស់ វៀតណាម។ រីឯខ្លួនវិញ លោក​Indronil Sengupa បានឲ្យដឹងថា
សម្ព័ន្ធក្រុមហ៊ុន របស់លោក កំពុងឆ្ពោះទៅវិនិយោគទៅលើគម្រោងការថាមពល
ថ្មីដូចជា អគ្គិសនី ព្រះអាទិត្យ អគ្គីសនីខ្សល់និងកសាងផែនការវិនិយោគលើរោង
ចក្រកែច្នៃកាហ្វេនៅ ខេត្ត Binh Duong ជាដើម៕

ឧទ្ទេសនាមអំពីឆាកល្ខោនកណ្តាលវាលនៅវិធីដើរថ្មើជើងនៃទីក្រុងហាណូយ

ឧទ្ទេសនាមអំពីឆាកល្ខោនកណ្តាលវាលនៅវិធីដើរថ្មើជើងនៃទីក្រុងហាណូយ

(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ ការណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រមួយចំនួន មកពី ប្រទេសនិងតំបន់ដែនដីទូទាំងពិភពលោក ។ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរ ទទួលបានសំបុត្រចំនួន៣ មកពីមិត្តអ្នកស្ដាប់ អ៊ុំសាវឿននិង រិន្តាធិនមកពីខេត្តកណ្តាលនិងខេត្តស្វាយរៀង ប្រទេសកម្ពុជានិងមិត្តសុខពិសី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយមិត្តអ្នកស្តាប់អំពីឆាកល្ខោនកណ្តាលវាលនៅ វិថីដើរដោយថ្មើជើងនៃទីក្រុងហាណូយតាមសំណូមពររបស់មិត្តអ្នកស្តាប់ សុខ ពិសី។

អានបន្ថែម